681 ezgif.com resize
Swift cc time

ស្ថាបនិកកាសែតយក្សអាម៉េរិក CNN លោក Ted Turner ទទួលមរណភាពក្នុងវ័យ ៨៧ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Ted Turner សហគ្រិនអាម៉េរិកដ៏ឆ្នើម និងជាស្ថាបនិកក្នុងការបង្កើត CNN ក្នុងឆ្នាំ ១៩៨០

ញូវយ៉ក៖ លោក Ted Turner សហគ្រិនអាម៉េរិកដ៏ឆ្នើម និងជាស្ថាបនិកក្នុងការបង្កើត CNN ក្នុងឆ្នាំ ១៩៨០ បានទទួលមរណភាពក្នុងវ័យ ៨៧ ឆ្នាំ បន្ទាប់ពីរូបលោកបានកើតជំងឺវង្វេងវង្វាន់ (Lewy Body Dementia) ដែលមិនអាចព្យាបាលបានចាប់តាំងពីឆ្នាំ ២០១៨ មក។

បើតាមលោក Mark Thompson ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន CNN Worldwide បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថាការបាត់បង់លោក Ted Turner គឺជាការបាត់បង់ធនធានដ៏សំខាន់លោកថាទោះបីជាលោក Ted Turner បានចាកចេញក៏ដោយក៏ស្មារតីដឹកនាំរបស់ CNN ដែលមានលោកធ្លាប់ជាស្ថាបនិកនៅតែបន្តដដែល។

ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានប្រតិកម្មចំពោះការស្លាប់របស់លោក Turner លោកត្រាំបានចាត់ទុកលោក ម្នាក់ក្នុងចំណោមមនុស្សអស្ចារ្យគ្រប់ពេល លោកថានៅពេលណាដែលលោកត្រូវការគាត់ គាត់នៅទីនោះ តែងតែមានឆន្ទៈក្នុងការតស៊ូដើម្បីបុព្វហេតុល្អសម្រាប់ជាតិជានិច្ច។

គួររម្លឹកថាលោក Ted Turner បានក្លាយជាមហាសេដ្ឋីដោយកាន់កាប់អាជីវកម្មផ្ទាំងប៉ាណូបន្តពីឪពុករបស់លោកហើយក្រោមមកលោកបានទិញស្ថានីយ៍ទូរទស្សន៍មួយក្នុងឆ្នាំ ១៩៧០ ហើយបានបញ្ចូលកែប្រែក្រុមទូរទស្សន៍ដ៏ធំ និងអស្ចារ្យមួយ រហូតដល់ការបង្កើតកាសែតយក្សអាម៉េរិក CNN នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៩៨០ ជាប៉ុស្តិ៍ព័ត៌មានខ្សែកាបដំបូងគេដែលផ្សាយ ២៤ ម៉ោងក្នុងមួយថ្ងៃ។ លោក Turner បានធ្វើបដិវត្តន៍ព័ត៌មានទូរទស្សន៍ ក្រោយមកបានបង្កើត CNN Headline News និង CNN International។ លោក Turner បានក្លាយជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តរបស់សហរដ្ឋអាម៉េរិក ដោយបណ្តាញរបស់លោកមានជំនាញខាងព័ត៌មាន កីឡា ការផ្សាយឡើងវិញ និងភាពយន្តចាស់ៗ៕

Khcct banner

អត្ថបទទាក់ទង