681 ezgif.com resize
Moneygramott moi1280x163px

កូរ៉េខាងជើងលុបចោលច្បាប់«រដ្ឋធម្មនុញ្ញ»ដែលអនុញ្ញាតឱ្យបង្រួបបង្រួមប្រទេសឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានកែសម្រួលរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលធ្លាប់កំណត់ទឹកដីរបស់ខ្លួនថាមានព្រំប្រទល់ជាប់នឹងកូរ៉េខាងត្បូង និងលុបឯកសារយោងអំពីការបង្រួបបង្រួមឡើងវិញ ដោយក្នុងច្បាប់ថ្មីនេះមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានចាត់ទុកកូរ៉េទាំងពីរជារដ្ឋដាច់ដោយឡែកពីគ្នា ដោយក្នុងរដ្ឋធម្មនុញ្ញចាស់បានកំណត់ថាលោកគីម ជាប្រធានគណៈកម្មការកិច្ចការរដ្ឋ ជាប្រមុខរដ្ឋកូរ៉េខាងជើង ដោយជំនួសច្បាប់ថ្មីចែងថាតំណែងរបស់លោកគីមនេះថាគឺជាមេដឹកនាំកំពូលរបស់ប្រទេសដែលតំណាងឱ្យរដ្ឋទាំងមូលនៃប្រទេសកូរ៉េខាងជើង។

យោងតាមការចេញផ្សាយដោយកាសែត CNA បានរាយការណ៍ថាមាត្រា ២ នៃច្បាប់នៃបញ្ជាក់ថា ទឹកដីរបស់កូរ៉េខាងជើងរួមមានដីដែលមានព្រំប្រទល់ជាប់នឹងសាធារណរដ្ឋប្រជាមានិតចិន និងសហព័ន្ធរុស្ស៊ីនៅភាគខាងជើង និងសាធារណរដ្ឋកូរ៉េនៅភាគខាងត្បូង ក៏ដូចជាដែនទឹក និងដែនអាកាសដែលមានមូលដ្ឋានលើដីនោះគឺជាទឹកដីផ្សេងគ្នារវាងរដ្ឋនៃកូរ៉េទាំងពីរ។ ក្នុងច្បាប់ថ្មីក៏បានចែងថាកូរ៉េខាងជើងនឹងមិនអត់ឱនចំពោះការរំលោភបំពានណាមួយឡើយលើទឹកដីរបស់ខ្លួនឡើយ។

លោក Lee Jung-chul សាស្ត្រាចារ្យសាកលវិទ្យាល័យជាតិសេអ៊ូល បានប្រាប់សន្និសីទសារព័ត៌មាននៅក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនៅថ្ងៃពុធនេះថា ការកែសម្រួលនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំខែមីនានៃសភាប្រជាជនកំពូល ដែលជាស្ថាប័ននីតិប្បញ្ញត្តិរបស់ទីក្រុងព្យុងយ៉ាង គឺជាលើកទីមួយហើយដែលកូរ៉េខាងជើងបានបន្ថែមឃ្លាទឹកដីទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។លោកថានេះបញ្ជាក់យ៉ាងច្បាស់ថា ការបញ្ជាលើកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងស្ថិតនៅលើប្រធានគណៈកម្មការកិច្ចការរដ្ឋ ដែលដាក់អំណាចជាផ្លូវការលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសនៅក្នុងដៃរបស់លោកគីម។

គួររម្លឹកថាលោក គីម ក៏ធ្លាប់អំពាវនាវនៅក្នុងខែមករា ឆ្នាំ២០២៤ ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់កូរ៉េខាងត្បូងថាជា «សត្រូវចម្បង និងជាសត្រូវដ៏សំខាន់» របស់កូរ៉េខាងជើង និងបញ្ជាក់ថា ទឹកដីកូរ៉េខាងជើងគឺដាច់ដោយឡែកពីកូរ៉េខាងត្បូង៕

Khcct banner

អត្ថបទទាក់ទង