681 ezgif.com resize
Moneygramott moi1280x163px

លោកបណ្ឌិត កៅ ថាច ជួបសំណេះសំណាលជាមួយសិស្សានុសិស្សទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

កណ្តាល៖ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល បានអញ្ជើញជួបសំណេះដំណាលជាមួយលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥និងឆ្នាំ២០២៦ ស្ថិតនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការជួបជុំនេះគឺមុនពេលប្អូនៗត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២៦នេះហើយសង្ឃឹមថា តាមរយៈការប្រឹងប្រែងទាំងប្រាជ្ញានិងស្មារតី ដែលប្អូនៗបានខិតខំនឹងទទួលបានជោគជ័យលើការសិក្សា ដោយទទួលបាននិទ្ទេស Aច្រើនជាងឆ្នាំមុនៗថែមទៀត ។

លើសពីនេះ ដើម្បីទទួលបាននិទ្ទេសល្អ ប្អូនៗត្រូវខិតខំប្រឹងប្រែងសិក្សាកុំទុកពេលទំនេរចោល ដោយផ្តោតលើការធ្វើលំហាត់មេរៀនចាស់ៗ ជាពិសេសវិញ្ញាសារប្រឡងទាំងអស់កាល១០ឆ្នាំមុនរហូតដល់បច្ចុប្បន្ន ដោយយកមកធ្វើដោះស្រាយចំណោទទាំងអស់នោះជាប្រចាំ តាមអភិក្រមនៃការទន្ទេញមេរៀន ការអាន ការសរសេរ និងការអនុវត្ត កត់ត្រានូវសំណួរ ចម្លើយឡើងវិញជាពិសេស ពេលព្រឹកឡើង ត្រូវផ្តោតលើមុខវិជ្ជាសំខាន់ៗ ចំនួន៣ រួមមាន រូបវិទ្យា គណិតវិទ្យា និងគីមីវិទ្យា។

លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ដល់សិស្សានុសិស្សដែលត្រៀមប្រឡងនោះថា រយៈពេល១២ឆ្នាំមកនេះ ឳពុកម្តាយរបស់ក្មួយៗបានចំណាយថវិកា និងកម្លាំងកាយចិត្តច្រើនណាស់ ដើម្បីផ្គត់ផ្គង់ឲ្យក្មួៗៗបានសិក្សាទម្រាំប្រឡងចញ្ចប់ថ្នាក់ទី១២និងមហាវិទ្យាល័យ ព្រោះតែចង់ឃើញក្មួយៗមានចំណេះវិជ្ជា សមត្ថភាពសម្រាប់ចិញ្ចឹមជីវិតរស់នៅក្នុងគ្រួសារ សង្គមជាតិប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរនៅពេលអនាគត ហើយសង្ឃឹមថា នឹងក្លាយជាយុវជនមួយខ្លាំងមានសមត្ថភាពចូលរួមចំណែក បម្រើសង្គមជាតិយើងថែមទៀត៕

Khcct banner

អត្ថបទទាក់ទង