681 ezgif.com resize
Moneygramott moi1280x163px

ស្ថានទូតឥណ្ឌា រៀបចំបណ្តុះបណ្តាលថ្នាក់ យូហ្គា របាំភារ៉ាតាណាទីយ៉ាម និងភាសាហិណ្ឌូ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ស្ថានទូតឥណ្ឌា នឹងរៀបចំបណ្តុះបណ្តាលថ្នាក់ យូហ្គា របាំភារ៉ាតាណាទីយ៉ាម និងភាសាហិណ្ឌូ។ ក្នុងនោះ ចំពោះថ្នាក់យូហ្គា និងថ្នាក់របាំ មានបែងចែកដូចជា ថ្នាក់សម្រាប់កុមារ ថ្នាក់សម្រាប់អ្នកចេះមធ្យម ថ្នាក់កម្រិតអ្នកចេះកម្រិតខ្ពស់។ រីឯ ថ្នាក់ភាសាហិណ្ឌូមានសម្រាប់តែអ្នកចាប់ផ្តើមរៀនដំបូងប៉ុណ្ណោះ។


បើតាម សេចក្តីជូនដំណឹង ចំពោះថ្នាក់យូហ្គាត្រូវបានបែងចែកជាបួនកម្រិត និងមានកាលវិភាគដូចជា៖

• ថ្នាក់មធ្យម (ច័ន្ទ ដល់ សុក្រ ចាប់ពីម៉ោង ១៥:៤៥ ដល់ ១៦:៤៥)

• អ្នកអនុវត្តកម្រិតខ្ពស់ (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ១៥:៤៥ ដល់ ១៦:៤៥)

• កុមារ (ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ១៧:០០ ដល់ ១៨:០០)

• ជំនាញ (ថ្ងៃច័ន្ទ ចាប់ពីម៉ោង ១៨:១៥ ដល់ ១៩:៤៥)

រីឯ ថ្នាក់របាំបារ៉ាតាណាតយ៉ាមត្រូវបានបែងចែកជាបួនកម្រិត និងមានកាលវិភាគដូចជា៖

• អ្នកចាប់ផ្តើមដំបូង (ថ្ងៃច័ន្ទ ដល់ ថ្ងៃពុធ និង ថ្ងៃសុក្រ ចាប់ពីម៉ោង ១៤:៣០ ដល់ ១៥:៣០)

• កម្រិតមធ្យម (ថ្ងៃច័ន្ទចាប់ពីម៉ោង ១៧:០០ ដល់ ១៨:០០ និងថ្ងៃអង្គារចាប់ពីម៉ោង ១៨:១៥ ដល់ ១៩:១៥)

• កម្រិតMaster (ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង ១៧:០០ ដល់ ១៨:០០)

• កុមារ (ថ្ងៃអង្គារ ចាប់ពីម៉ោង ១៧:០០ ដល់ ១៨:០០)

ចុងក្រោយ ថ្នាក់ភាសាហិណ្ឌូ មានសម្រាប់តែអ្នកចាប់ផ្តើមដំបូង សិក្សារៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១១:០០ ដល់ ១២:០០។

គួរបញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យតាម តំណភ្ជាប់។ ចំនួនមានកំណត់៕

Khcct banner

អត្ថបទទាក់ទង