គៀវ៖ រុស្ស៊ីបានបើកការវាយប្រហារជាថ្មីម្តងទៀតលើអ៊ុយក្រែនដោយបានសម្លាប់មនុស្សប្រមាណ ២១ នាក់នៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ ការវាយប្រហារជាថ្មីរបស់រុស្ស៊ីនេះធ្វើឡើងប៉ុន្មានថ្ងៃមុនពេលប្រារព្ធក្បួនដង្ហែស្នេហាជាតិនៅថ្ងៃទី ៩ ខែឧសភា ជាថ្ងៃដែលរុស្ស៊ីធ្វើខួបលើកទី ៨១ឆ្នាំ នៃជ័យជម្នះរបស់សូវៀតលើណាស៊ីអាល្លឺម៉ង់។
យោងតាមការបញ្ជាក់របស់លោកប្រធានាធីបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី លោកថារុស្ស៊ីបានវាយប្រហារទីក្រុង Dnipro នៅយប់ថ្ងៃអង្គារ និងមានការវាយប្រហារជាច្រើនទីតាំងទៀតរួមមាន Zaporizhzhia, Kramatorsk ដោយភ្លាមៗមានជនស៊ីវិលបួននាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Dnipro និងជាច្រើននាក់ទៀតស្លាប់នៅក្នុងការវាយប្រហារទីតាំងដ៏ទៃទៀត។
លោកបន្តថាការវាយប្រហារបានកើតឡើងនៅកណ្តាលទីក្រុង ដោយកំណត់គោលដៅលើជនស៊ីវិល លោកព្រមានថាចំនួនអ្នកស្លាប់អាចកើនឡើង។ លោក ហ្សេលេនស្គីបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី លោកថាអ៊ុយក្រែនត្រូវការភាពស្ងៀមស្ងាត់ពីការវាយប្រហារបែបនេះ និងការវាយប្រហារផ្សេងទៀតទាំងអស់ដូចដែលរុស្ស៊ីកំពុងតែទទួលបានមិនមានការវាប្រហារណាមួយឡើយពីយើង លោកថាមិនមែនគ្រាន់តែផ្អាកការវាយប្រហារលើយើងពីរបីម៉ោង រកពេលប្រារព្ធពិធី នោះទេ។
គួររម្លឹកថារុស្ស៊ីបានទាមទារឱ្យអ៊ុយក្រែនយល់ព្រមលើបទឈប់បាញ់ឆ្លៀតពេលសម្រាប់ធ្វើខួបការរំលឹកទិវាជ័យជំនះសង្គ្រាមលោកលើកទី ២ នៅថ្ងៃទី ៩ ខែឧសភា ដែលជាខួប ៨១ ឆ្នាំរបស់ខ្លួន៕