681 ezgif.com resize
Moneygramott moi1280x163px

ប្រធានសភាពាណិជ្ជកកម្មអាម៉េរិក មើលឃើញពីកំណើនសេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជា អាចដើរលឿនជាងថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកកម្មអាមេរិកប្រចាំកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៧៥ ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជាអាចនឹងមានកំណើនច្រើនជាងប្រទេសថៃ ប្រសិនបើកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវ។ លោក មើលឃើញថា ប្រសិនបើអត្រាកំណើត ២,៥ របស់កម្ពុជានៅតែបន្ត នោះកម្ពុជានឹងមានកំណើនប្រជាជនច្រើនជាងប្រជាជនថៃ ខណៈអត្រាសេដ្ឋកិច្ចកម្ពុជា ជាមធ្យម ៥,៥% ក្នុងមួយឆ្នាំ រីឯថៃវិញកើនឡើងត្រឹមតែ ២% ប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលបណ្តាលឱ្យគម្លាតសេដ្ឋកិច្ចនៃប្រទេសទាំងពីរបន្តរួមតូច។

លោក Casey Barnett បានពន្យល់ថា ក្នុងឆ្នាំ២០២៥ ប្រទេសថៃមានអត្រាផ្តល់កំណើត ១,២ ក្នុងស្ត្រីមួយនាក់ ខណៈដែលកម្ពុជាមានអត្រាកំណើតផ្តល់កំណើត ២,៥ ក្នុងស្ត្រីមួយនាក់។ ប្រសិនបើអត្រាកំណើត ២,៥ របស់ប្រទេសកម្ពុជា នៅតែបន្ត ប្រជាជនកម្ពុជានឹងមានកំណើនប្រជាជនច្រើនជាងប្រជាជនថៃក្នុងរយៈពេល ៧៥ ឆ្នាំទៅមុខ។ ទន្ធឹមនឹងនេះ លោកបានផ្តល់គោលនយោបាយចំនួន៦ ដើម្បីបង្កើនចំនួនប្រជាជន និងកម្លាំងពលកម្មរួមមាន៖

ការឈប់សម្រាកមាតុភាពរយៈពេល ៦ ខែ៖ រដ្ឋាភិបាលអាចពន្យារពេលឈប់សម្រាកមាតុភាពពីបីខែ ទៅប្រាំមួយខែ។ ការនេះក៏នឹងជួយគាំទ្រដល់សុខភាពទារក និងការអភិវឌ្ឍខួរក្បាល តាមរយៈរយៈពេលបំបៅដោះកូនកាន់តែយូរ។ បន្ថែមពីនេះ នឹងជួយឱ្យស្ត្រីបន្តស្ថិតនៅក្នុងកម្លាំងពលកម្ម ហើយប្រទេសជាតិក៏អាចទទួលបានផលប្រយោជន៍ពីកម្លាំងពលកម្ម និងផលិតភាពរបស់ពួកគាត់។

បណ្ណមានតម្លៃ ១០០ ដុល្លារ សម្រាប់មត្តេយ្យសិក្សា៖ (បសស) គួរតែចេញគូប៉ុងថែទាំកុមារតម្លៃ ១០០ដុល្លារតាមប្រព័ន្ធឌីជីថលសម្រាប់ កុមារទើបនឹងកើតទាំងអស់ ក្នុងមួយខែ ១បណ្ណ ចំពោះទារកចាប់ពីអាយុ ១៣ខែដល់ ៦៩ខែ។

ការធានារ៉ាប់រងសុខភាពរបស់ ប.ស.ស សម្រាប់ការព្យាបាលពេលមានកូន៖ ស្ត្រីនៅកម្ពុជាបច្ចុប្បន្នមានរយៈពេលអប់រំកាន់តែ ខ្ពស់ និងមានអាជីពជោគជ័យ នេះមានន័យថា ស្ត្រីភាគច្រើនកំពុងតែមានកូននៅក្នុងវ័យដែលមានអាយុច្រើន ដែលអាច ផ្តល់ភាពលំបាកដល់សុខភាពសម្រាប់ស្ត្រីមួយចំនួន។ ដូច្នេះ កម្ពុជាអាចជួយរក្សាអត្រាកំណើតប្រជាជនរបស់ខ្លួន ដោយរ៉ាប់រងថ្លៃព្យាបាលក្នុងការបង្កកំណើត។

ប្រាក់រង្វាន់ ៣.០០០ ដុល្លារ សម្រាប់គូស្វាមីភរិយាដែលមានកូនទីបី និងកូនទីបួន ឬច្រើនជាងនេះ៖ ប្រាក់រង្វាន់សម្រាប់កូនដំបូងមិនបានបង្កើនអត្រាកំណើតនោះ ទេ។ វាគ្រាន់តែធ្វើឱ្យមាតាបិតាមានកូនដំបូងលឿនជាងបន្តិចប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រាក់រង្វាន់ និងការគាំទ្រ ដល់ការបង្កើតកូនទីពីរ ឬទីបីអាចផ្តល់ប្រសិទ្ធភាពក្នុងការបង្កើនអត្រាកំណើត។

ចៀសវាងការជ្រើសរើសទាហានដោយការបង្ខិតបង្ខំសម្រាប់យុវជន៖ ប្រសិនបើកម្ពុជាតម្រូវឱ្យបុរសអាយុ ១៨ ឆ្នាំទាំងអស់ចូលបម្រើកងទ័ពរយៈពេល ២ឆ្នាំនោះនឹងមាន ការកាត់បន្ថយភ្លាមៗនូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ០,៥% ជារៀងរាល់ឆ្នាំ ដោយសារការដក កម្លាំងបុរសរហូតដល់ ៣០០.០០០ នាក់ចេញពីកម្លាំងពលកម្ម។

ការទាក់ទាញប្រជាជនខ្មែរដែលនៅក្រៅប្រទេស និងអ្នកជំនាញមួយចំនួនឱ្យត្រឡប់មកកម្ពុជាវិញ៖ ដើម្បីទាក់ទាញជនជាតិខ្មែរឱ្យវិលត្រឡប់ មកប្រទេសវិញ ស្ថានទូតកម្ពុជាដែលស្ថិតនៅក្រៅប្រទេសនីមួយៗ គួរតែផ្តល់គោលដៅ KPI ដើម្បីចេញជាលិខិតឆ្លងដែនដល់ប្រជាជនកម្ពុជាមួយចំនួនជារៀងរាល់ឆ្នាំ។ ធ្វើដូច្នេះ នឹងជួយជំរុញស្ថានទូតកម្ពុជាឱ្យមានការសកម្មក្នុងការ ផ្សព្វផ្សាយ និងទាក់ទាញជនជាតិខ្មែរឱ្យវិលត្រឡប់មកប្រទេសវិញ។ កម្ពុជាក៏ត្រូវការទាក់ទាញអ្នកជំនាញ និងដែលមានការអប់រំខ្ពស់មួយចំនួនពីប្រទេសដទៃផងដែរ។ កម្ពុជាអាច ចេញជាទិដ្ឋាការរយៈពេល ១០ ឆ្នាំ និងទិដ្ឋាការស្នាក់នៅជាអចិន្ត្រៃយ៍សម្រាប់អ្នកជំនាញ មកពីប្រទេសអភិវឌ្ឍន៍ មួយចំនួនដែលបានជ្រើសរើស៕

Khcct banner

អត្ថបទទាក់ទង