681 ezgif.com resize
Moneygramott moi1280x163px

ត្រាំថានឹងផ្អាកប្រតិបត្តិការ«គម្រោងសេរីភាព»ក្នុងការជួយនាវិកដែលជាប់ក្នុងច្រកសមុទ្រហ័រមូសជាបណ្តោះអាសន្ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
 ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារថា លោកកំពុងផ្អាកប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក ដែលគ្រោងនិងធ្វើប្រតិបត្តិការក្នុងការអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រហ័រមូសឡើងវិញ។ ចំណាត់ការរបស់លោកនេះធ្វើឡើងដោយលោកបានលើកហេតុផលថាដើម្បីទុកឪកាសឲ្យអ៊ីរ៉ង់ស្វែងរកការចរចា និងកិច្ចព្រមព្រៀងបន្ទាន់ជាមួយសហរដ្ឋអាម៉េរិកដើម្បីបញ្ចប់ជម្លោះមួយនេះ។

បើតាមលោកដូណាល់ត្រាំ លោកអះអាងថាប្រតិបត្តិការរបស់លោកដែលមានឈ្មោះថា "Project Freedom" (គម្រោងសេរីភាព) ដើម្បីជួយនាវាចាកចេញពីច្រកសមុទ្រ ហ័រមូស ដែលជាចំណុចចង្អៀតទៅកាន់ឈូងសមុទ្រក្នុងការជួយសង្រ្គោះនាវិក និងនាវាដែលកំពុងតែជាប់គាំងនិងក៏ ជាកន្លែងដែលអ៊ីរ៉ង់បានដណ្តើមការគ្រប់គ្រងជាការឆ្លើយតបទៅនឹងការវាយប្រហារត្រូវបានផ្អាកជាបណ្តោះអាសន្ន។ លោកថាពេលនេះលោកបានឯកភាពគ្នា ដោយការបិទផ្លូវនឹងនៅតែមានសុពលភាព និងមានប្រសិទ្ធភាពពេញលេញដោយ Project Freedom នឹងត្រូវផ្អាកក្នុងរយៈពេលខ្លី ដើម្បីមើលថាតើកិច្ចព្រមព្រៀងអាចត្រូវបានបញ្ចប់ និងចុះហត្ថលេខាឬអត់។

ជាមួយគ្នានេះដែល លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិកបានគូសបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅច្រកសមុទ្រហ័រមូសមិនមែនជាផ្នែកមួយនៃសង្គ្រាមដើមនោះទេ។ លោក ថាប្រតិបត្តិការសេរីភាពនេះមិនមែនជាប្រតិបត្តិការវាយលុកទេ នេះគឺជាប្រតិបត្តិការការពារ និងជួយសង្រ្គោះនាវាដែលកំពុងតែជាប់គាំងក្នុងច្រកសមុទ្រហ័រមូស។

គួររម្លឹកថាលោកដូណាល់ត្រាំកាលពីសប្តាហ៍មុននេះលោកបានប្រកាសពីគម្រោង ប្រតិបត្តិការសមុទ្រថ្មី ដែលលោកបានដាក់ឈ្មោះថាគម្រោងសេរីភាពគឺជាកាយវិការមនុស្សធម៌សម្រាប់ជួយសម្រួលការធ្វើដំណើរ និងសុវត្ថិភាពដល់ក្រុមនាវិកនៅលើនាវាជាច្រើនដែលត្រូវបានរងការគំរាមគំហែង និងត្រូវបានបិទផ្លូវធ្វើដំណើរ និងខ្វះស្បៀងអាហារ និងសម្ភារៈសំខាន់ៗផ្សេងទៀតដោយសារតែការបិទខ្ទប់ និងការរំខានរបស់អ៊ីរ៉ង់៕

Khcct banner

អត្ថបទទាក់ទង