681 ezgif.com resize
Moneygramott moi1280x163px

កម្មវិធី Changemakers ប្រកាសរើសយុវជនតាមខេត្តគោលដៅ ដើម្បីផ្តល់បទពិសោធន៍ក្នុងការអនុវត្តគម្រោង និងបង្កើតគំនិតអាជីវកម្ម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធី Changemakers 2026 ជ្រើសរើសយុវជនមកពីភ្នំពេញ សៀមរាប ស្ទឹងត្រែង និងរតនគិរី ដើម្បីផ្តល់បទពិសោធន៍ក្នុងការអនុវត្តគម្រោង និងបង្កើតគំនិតអាជីវកម្មថ្មីប្រកបដោយភាពច្នៃប្រឌិតដោយមានទាំងការគាំទ្រពីអ្នកជំនាញ និងថវិកាសម្រាប់អនុវត្តសកម្មភាព។

យោងតាមគេហទំព័រ Impact Hub Phnom Penh បានឱ្យដឹងថា កម្មវិធី Changemakers ឆ្នាំ២០២៦ គឺជាគំនិតផ្តួចផ្តើមរយៈពេល ១០ខែ សម្រាប់ក្មេងស្រី និងស្ត្រីវ័យក្មេងវ័យជំទង់ (អាយុពី ១៨-២៤ឆ្នាំ) ដែលនៅភ្នំពេញ សៀមរាប រតនគីរី និងស្ទឹងត្រែង ឱ្យក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរ និងជាគំរូតាមរយៈគម្រោងសង្គមដែលដឹកនាំដោយក្រុម។

បើតាមប្រភពដដែល អត្ថប្រយោជន៍នៃការចូលរួម យុវជននឹងទទួលបាននូវការបណ្តុះផ្នត់គំនិត និងជំនាញសហគ្រិនភាព ទទួលបានវគ្គសិក្សាកសាងសមត្ថភាព ការណែនាំពីអ្នកមានបទពិសោធន៍ និងរៀនពីរបៀបកែប្រែពីគំនិតទៅជាសកម្មភាពគម្រោងដែលជួយសង្គម បង្កើតទំនាក់ទំនងជាមួយអ្នកជំនាញ អង្គការនានា និងយុវជនដែលមានផ្នត់គំនិតស្រដៀងគ្នា។ ជាពិសេស យុវជននឹងទទួលបានថវិកាគាំទ្រសម្រាប់ការអនុវត្តគម្រោងជាក្រុម និងថវិការសម្រាប់ការចំណាយលើការធ្វើដំណើរ។

កម្មវិធីនេះត្រូវបានបង្កើតឡើងជុំវិញប្រធានបទសំខាន់ៗចំនួនប្រាំមួយ៖ អនាម័យ និងសុខភាពបន្តពូជផ្លូវភេទ សកម្មភាពអាកាសធាតុ និងនិរន្តរភាព, អាហារូបត្ថម្ភ និងសុខុមាលភាព, សុខភាពផ្លូវចិត្ត និងសុខុមាលភាព, ជំនាញ STEM និងឌីជីថល, និង ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង។ ប្រធានបទទាំងនេះត្រូវបានជ្រើសរើសដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុតដែលស្ត្រីវ័យក្មេង និងសហគមន៍របស់ពួកគេនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា កម្មវិធីនេះគឺជាកិច្ចសហការរវាងអង្គការ Plan International Cambodia, Impact Hub Phnom Penh (IHPP) និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី (WDC) នៃក្រសួងកិច្ចការនារី (MoWA) ដោយ កសាងប្រព័ន្ធគាំទ្រដ៏រឹងមាំមួយ សម្រាប់ស្ត្រីវ័យក្មេងនៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត អាចចូលទៅកាន់តំណភ្ជាប់ Link ។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ Link ឱ្យបានត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង