681 ezgif.com resize
Moneygramott moi1280x163px

ស្ត្រីអ្នកលក់ សារភាពថា ខ្លួនបាននាំចូល«ទុរេន»ពីថៃចំនួន៣លើក តាមព្រំដែនកាបីន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាត់ដំបង៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អាឡែន ដែលបានលក់ផ្លែទុរេនក្នុងបណ្តាញសង្គម បានសារភាពនៅចំពោះមុខសមត្ថកិច្ចខេត្តបាត់ដំបងថា ខ្លួនពិតជាបាននាំចូលផ្លែទុរេនពីប្រទេសថៃ ចូលទឹកដីកម្ពុជាពិតប្រាកដមែន ក្នុងការនាំចូលនោះចំនួន៣លើក ប្រហែលជាង២០០០គីឡូ។នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ខេត្តបាត់ដំបង។

ស្ត្រីឈ្មោះ អាឡែននេះ មានឈ្មោះដើមថា ព្រឿន សាក់ឡែន អាយុ ៣១ ឆ្នាំ មានទីលំនៅក្នុងភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ម្ចាស់គណនីដដែល បញ្ជាក់ថា ពីខែមេសា ដល់ដើមខែ ឧសភា ឆ្នាំ២០២៦ គាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមកទិញផ្លែទុរេនបានចំនួន០៣លើក មានចំនួនប្រមាណ២,០០០គីឡូ ក្រាម (ពីរពាន់គីឡូក្រាម) ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមហើយទំនិញទាំង០៣លើកនេះគាត់ បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់ នៅពេលគេដឹកមកដល់ ។ គាត់បានបន្តថា ឈ្មួញនៅថៃបានរៀបចំផ្ញើមកតាមព្រំដែនកាបីន តែគាត់មិនបានដឹងថាគេផ្ញើមកតាមរបៀបណានោះទេ លុះ រថយន្តដឹកមកដល់គាត់ក៏ទទួលហើយផ្ញើទៅខេត្តកំពង់ចាមតែម្តង ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ការបំភ្លឺបែបនេះពីឈ្មោះ លឿន សាក់ឡែន ក្តីតែសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីខាង លើនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុតដើម្បិឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីខាងលើដើម្បីចាត់ វិធានការស្របតាមនីតិវិធី ច្បាប់៕

Khcct banner

អត្ថបទទាក់ទង