681 ezgif.com resize
Moneygramott moi1280x163px

យុវជន១៥០នាក់ ទទួលបានចំនេះដឹងពីការរៀបចំការសិក្សា និងការងារនៅថ្ងៃអនាគត តាមរយៈកម្មវិធី ARC Forum 2026

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជន១៥០នាក់ ទទួលបានចំនេះដឹងពីការរៀបចំការសិក្សា និងអាជីពការងារនៅថ្ងៃអនាគត តាមរយៈការចែករម្លែករបស់វាគ្មិននៅក្នុងកម្មវិធី ARC Forum 2026 កាលពីថ្ងៃទី៣ ឧសភា ២០២៦។ យុវជន បានសិក្សាស្វែងយល់អំពីការស្វែងរកខ្លួនឯង បំផុសគំនិតអាជីវកម្មរបស់យុវជនថ្មីៗ បង្កើនបណ្តាញទំនាក់ទំនង និងអាជីពការងារផ្សេងៗ។

យុវជនទាំង ១៥០នាក់ កាលពីថ្ងៃទី៣ ឧសភា បានសិក្សាស្វែងយល់តាមរយៈវាគ្មិនជាច្រើនរួមមាន៖ លោក វង់ រស្មី, លោក ជា សុខហ៊ី ប៊ីល, លោក គីម ដារ៉ា, លោក រិន សុក្រិត្យ និងលោក អ៉ឺ តិច។ ខណៈពេលនោះ យុវជនបានចូលរួមកម្មវិធីពិភាក្សាក្រុម (Panel Discussion), សំណួរ និងចម្លើយ (Q&A), និងការបង្ហាញប៊ូត (Booth Exhibition) ដែលជួយឱ្យយុវជនសិក្សាស្វែងយល់បានកាន់តែច្បាស់ ឆ្លើយតបនឹងតម្រូវការរបស់យុវជនម្នាក់ៗ។

ចំពោះយុវជនជំនាន់ថ្មីដែលបានចូលរួម វេទិកាបណ្តុះគំនិតយុវជន 2026 បានជួយអោយយុវជនបានសិក្សាបន្ថែមពីសំណាក់វាគ្មិនដែលមានបទពិសោធន៍និងចំណេះដឹងខ្ពស់ ព្រមទាំងជួយអោយយុវជនបានបង្កើតនូវទំនាក់ទំនងរវាងអ្នកចូលរួមនិងអ្នកចូលរួម។ ទំនាក់ទំនងនេះក៏អាចជួយដល់យុវជនអោយមានការប្រាស្រ័យទាក់ទងកាន់តែប្រសើរសម្រាប់ការងារនិងអាជីវកម្មនាពេលអនាគត។

បន្ទាប់ពីគម្រោងនេះ ក៏នឹងមានការរៀបចំកម្មវិធីសប្បុរសធម៌ ដែលនឹងគ្រោងធ្វើឡើងនាពេលចុងឆ្នាំនេះ ក្នុងគោលបំណងបន្តបង្កើតផលវិជ្ជមាន និងជួយដល់សង្គមអោយកាន់តែមានភាពរីកចម្រើនតាមរយៈការបរិច្ចាកជូនដល់សិស្សានុសិស្សដែលសិក្សាតាមទីជនបទ ព្រមទាំងដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធសម្រាប់យុវជន៕


Khcct banner

អត្ថបទទាក់ទង