681 ezgif.com resize
Moneygramott moi1280x163px

អគ្គនាយកដ្ឋានយុវជន ជ្រើសរើសនិស្សិតឆ្នាំទី៣ និងទី៤ ចូលរួមប្រកួតបង្កើតដំណោះស្រាយតាមបែបបច្ចេកវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ កំពុងបើកទទួលពាក្យកម្មវិធី E-Gen ឱ្យនិស្សិតក្នុងឆ្នាំទី៣ និងទី៤ ចូលរួមប្រកួត ដើម្បីឱ្យយុវជនអាចបង្ហាញនូវភាពច្នៃប្រឌិត ក្នុងការដោះស្រាយបែបទំនើបសម្រាប់សហគមន៍ ជាពិសេសបញ្ហាលើវិស័យអប់រំ កសិកម្ម បរិស្ថាន និងស្មាតហូមជាដើម។ កម្មវិធីនេះ នឹងបិទទទួលពាក្យនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

យោងតាមអគ្គនាយកដ្ឋានយុវជន  កម្មវីធី E-Gen នេះជាកម្មវិធីដែលបង្កើតឡើង ដើម្បីផ្តល់ឱកាសឱ្យយុវជន បណ្តុះគំនិតច្នៃប្រឌិត និងបង្កើតដំណោះស្រាយតាមបែបបច្ចេកវិទ្យាសម្រាប់សហគមន៍។ ក្នុងនោះ ដើម្បីដាក់ពាក្យចូលរួមបេក្ខជនត្រូវគោរពតាមលក្ខខណ្ឌដូចជា ជាសិស្សកំពុងសិក្សាឆ្នាំទី៣ និងទី៤ លើជំនាញដូចជា ព័ត៌មានវិទ្យា វិទ្យាសាស្រ្តទិន្នន័យ ពាណិជ្ជកម្ម អេឡិចត្រូនិចជាដើម។ យុវជនដែលដាក់ពាក្យ គឺជាយុវជនចូលចិត្តការធ្វើការងារសង្គម។ យុវជនអាចដាក់ពាក្យជាក្រុម៥នាក់ ឬជាលក្ខណៈបុគ្គល។

បើតាមប្រភពដដែល តាមរយៈការចូលរួមកម្មវិធីនេះ យុវជនអាចអនុវត្តនូវចំណេះជំនាញដែលខ្លួនបានសិក្សាក្នុងការដោះស្រាយបញ្ហាសហគមន៍ ទទួលបានជំនាញបច្ចេកទេស និងជំនាញទន់ ព្រមទាំងចេះបង្កើតឧបករណ៍ស្វ័យប្រវត្តិដោយប្រើប្រាស់បច្ចេកវិទ្យា IOT ទៀតផង។ ជាពិសេស កម្មវិធីក៏មានរង្វាន់លើកទឹកចិត្តសម្រាប់ម្ចាស់ជ័យលាភីផងដែរ។

គួរបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង