681 ezgif.com resize
Moneygramott moi1280x163px

គីមជុងអ៊ុនចាត់ទុកយុវជនពលីក្នុងសង្រ្គាម ជាមួយនឹងអ៊ុយក្រែនជាកម្លាំងជួរមុខដ៏សំខាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាត់ទុកយុវជនកូរ៉េខាងជើងដែលធ្វើការពលីជីវិតក្នុងការជួយរុស្ស៊ីច្បាំងជាមួយនឹងអ៊ុយក្រែនដណ្តើមយកទឹកដី KURSK ត្រឡប់មកវិញគឺជាក្រុមយុវជនកម្លាំងជួរមុខដ៏សំខាន់ក្នុងការជំរុញគោលដៅរដ្ឋ លោកថាក្រុមយុវជនទាំងនេះគឺកម្លាំងសំខាន់សម្រាប់អនុវត្តការសម្រេចចិត្តរបស់គណបក្ស។ ការប្រកាសរបស់លោកនេះធ្វើឡើងក្នុងសមាជលើកទី ១១ នៃសម្ព័ន្ធយុវជនស្នេហាជាតិសង្គមនិយម ដែលជាការជួបជុំនយោបាយម្តងក្នុងរយៈពេលប្រាំឆ្នាំម្តង ដែលមានការចូលរួមពីពលរដ្ឋកូរ៉េខាងជើងដែលមានអាយុចន្លោះពី ១៤ ទៅ ៣០ ឆ្នាំ។

ក្នុងសមាជជាតិលើកទី ១១ ជួបជាមួយប្រតិភូចូលរួមក្នុងសមាជសម្ព័ន្ធយុវជនរបស់គណបក្សកាន់អំណាចនៅទីក្រុងព្យុងយ៉ាងលោកគីម បានប្រាប់ប្រតិភូកាលពីថ្ងៃសៅរ៍ថា យុវជនគឺជា "កម្លាំងជួរមុខ" ក្នុងការជំរុញគោលដៅរដ្ឋ ដ៏សំខាន់សម្រាប់អនុវត្តការសម្រេចចិត្តរបស់គណបក្ស។ លោកជំរុញឱ្យមានការរៀបចំ និងវិន័យមនោគមវិជ្ជាកាន់តែតឹងរ៉ឹង ក្នុងការពង្រឹងសុវត្ថិភាពរបស់ប្រទេសជាតិ និងដើម្បីនាំយុវជនទាំងនោះឲ្យក្លាយជាសសរទ្រូងពិតប្រាកដរបស់ជាតិ។

គណបក្សពលករដែលកំពុងកាន់អំណាចបានភ្ជាប់ភាពស្មោះត្រង់របស់យុវជនទៅនឹងការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងសង្គ្រាមអ៊ុយក្រែន ដោយប្រាប់សភាថា ទាហានវ័យក្មេងដែលត្រូវបានបញ្ជូនទៅប្រតិបត្តិការនៅក្រៅប្រទេស "បានក្លាយជាគ្រាប់បែក និងអណ្តាតភ្លើង" ក្នុងការការពារកិត្តិយសរបស់ប្រទេសកូរ៉េខាងជើងមិនអាចកាត់ថ្លៃបាន។

គួររម្លឹកថាកូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រមាណ ១៤.០០០ នាក់ទៅប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Kursk ដោយក្នុងនោះមានទាហានកូរ៉េខាងជើងជាង ៦.០០០ នាក់ត្រូវបានសម្លាប់។កាលពីខែមុននេះលោកគីមក៏បានបង្ហាញវិមានថ្មីមួយនៅទីក្រុងព្យុងយ៉ាង ដើម្បីរំលឹកដល់ទាហានដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលដាក់ពង្រាយនៅរុស្ស៊ីក្នុងការជួយច្បាំងយកតំបន់ Kursk មកវិញផងដែរ៕

Khcct banner

អត្ថបទទាក់ទង