681 ezgif.com resize
Moneygramott moi1280x163px

មន្ត្រីទូតអាម៉េរិកនៅកម្ពុជា ចុះជួបក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីជំរុញបទឈប់បាញ់កម្ពុជា-ថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

មន្ត្រីទូតអាម៉េរិកនៅកម្ពុជា នៅថ្ងៃទី ៤ ឧសភានេះ បានចុះជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានពីរក្រុម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។ជាបេសកកម្ម ក្នុងគោលបំណងត្រួតពិនិត្យ និងរាយការណ៍អំពីស្ថានភាពតាមតំបន់ព្រំដែន នៅតែមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។

យោងតាមស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា អាម៉េរិកបានសម្តែងក្ដីរីករាយដែលបានជួប ក្រុមអ្នកសង្កេតការណ៍អាស៊ានពីរក្រុម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។ បេសកកម្មរបស់ពួកគេក្នុងការអង្កេត ត្រួតពិនិត្យ និងរាយការណ៍អំពីស្ថានភាពតាមតំបន់ព្រំដែន នៅតែមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។

ជាមួយគ្នានោះ អាម៉េរិក អបអរសាទរ និងអរគុណដល់ប្រទេសម៉ាឡេស៊ី និងមេបញ្ជាការរបស់ខ្លួន ចំពោះការបំពេញបេសកកម្មប្រកបដោយជោគជ័យ។ សូមអរគុណដល់ប្រទេសហ្វីលីពីនចំពោះការដឹកនាំក្រុម AOTs ក្នុងពេលដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាននាឆ្នាំនេះ៕

Khcct banner

អត្ថបទទាក់ទង