681 ezgif.com resize
Moneygramott moi1280x163px

កម្មវិធី DYNAMIC Entrepreneur Spark ចាប់ផ្តើមបើកទទួលពាក្យក្នុងការចូលរួមប្រកួតប្រជែងភាពជាសហគ្រិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធី DYNAMIC Entrepreneur Spark បើកទទួលពាក្យសម្រាប់យុវជនកម្ពុជាទូទៅ ឬសិស្សនិស្សិត ដែលសិក្សាចន្លោះឆ្នាំទី ៣ ដល់ ឆ្នាំទី៥ នៅភ្នំពេញ ដើម្បីបណ្តុះលើជំនាញមូលដ្ឋានស្តីពី សហគ្រិនភាព។ ក្រុមជ័យលាភី ដែលមានគម្រូអាជីវកម្មល្អជាងគេនឹងទទួលបានទឹកប្រាក់ ១០០០ ដុល្លារ សម្រាប់ការគាំទ្រក្នុងការអភិវឌ្ឍគម្រូផលិតផល MVP សម្រាប់ការដាក់ចូលទៅក្នុងទីផ្សារជាក់ស្តែង។

យោងតាមគេហទំព័រ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានឱ្យដឹងថា កម្មវិធី DYNAMIC Entrepreneur Spark ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ដើម្បីផ្តល់ឱកាសសម្រាប់យុវជនកម្ពុជាទូទៅ ឬសិស្សនិស្សិត (ឆ្នាំទី ៣ ដល់ ៥) នៅទីក្រុងភ្នំពេញ នូវជំនាញមូលដ្ឋានស្តីពី សហគ្រិនភាព ព្រមទាំងជំរុញឱ្យពួកគេចេះបង្កើតគំនិតច្នៃប្រឌិតក្នុងការបង្កើតថ្មី, គំនិតនវានុវត្តន៍, ការធ្វើការជាក្រុម និងអភិវឌ្ឍគំរូអាជីវកម្មដែលអាចអនុវត្តបាន ក្នុងវិស័យសំខាន់ៗ រួមមាន៖ កសិកម្ម, ព័ត៌មានវិទ្យា, និងទំនាក់ទំនង (ICT) សហគ្រាសសង្គម និងឡជីស្ទិច/ការចែកចាយ។

បើតាមក្រុមជ័យលាភី ដែលមានគម្រូអាជីវកម្មល្អជាងគេនឹងទទួលបានទឹកប្រាក់ ១០០០ ដុល្លារ ( SEED FUND ) សម្រាប់ការគាំទ្រក្នុងការអភិវឌ្ឍគម្រូផលិតផល MVP សម្រាប់ការដាក់ចូលទៅក្នុងទីផ្សារជាក់ស្តែង។

គួរបញ្ជាក់ថា បេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យជាក្រុម តាមរយៈតំណភ្ជាប់ ៖ https://bit.ly/4unxMkw ឱ្យបានត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ សម្រាប់ព៌ត័មានបន្ថែមសូមទាក់ទង៖​ 070821069៕


Khcct banner

អត្ថបទទាក់ទង