681 ezgif.com resize
Moneygramott moi1280x163px

ដូណាល់ត្រាំ៖ អាម៉េរិក និងអ៊ីរ៉ង់កំពុងស្ថិតក្នុងកិច្ចពិភាក្សាវិជ្ជមាន ក្នុងការបើកច្រកសមុទ្រឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ត្រាំ បានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាម៉េរិកកំពុងធ្វើការ«ពិភាក្សាវិជ្ជមានខ្លាំង»ជាមួយអ៊ីរ៉ង់ ដោយរូបលោកក៏បានបង្ហាញពីផែនការមួយសម្រាប់កងកម្លាំងអាម៉េរិកក្នុងការអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រហ័រមូសដែលត្រូវបានរារាំង និងរងការគំរាមគំហែងពីយោធានៃប្រទេសអ៊ីរ៉ង់។

បើតាមលោកដូណាល់ត្រាំ ប្រតិបត្តិការសមុទ្រថ្មី ដែលលោកបានដាក់ឈ្មោះថាគម្រោងសេរីភាពគឺជាកាយវិការមនុស្សធម៌សម្រាប់ជួយសម្រួលការធ្វើដំណើរ និងសុវត្ថិភាពដល់ក្រុមនាវិកនៅលើនាវាជាច្រើនដែលត្រូវបានរងការគំរាមគំហែង និងត្រូវបានបិទផ្លូវធ្វើដំណើរ និងខ្វះស្បៀងអាហារ និងសម្ភារៈសំខាន់ៗផ្សេងទៀតដោយសារតែការបិទខ្ទប់ និងការរំខានរបស់អ៊ីរ៉ង់។

យោងតាមការបង្ហោះមួយនៅលើវេទិកា Truth Social លោកត្រាំបានប្រាប់ថាយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីយកនាវា និងក្រុមនាវិក ពីច្រកសមុទ្រដោយសុវត្ថិភាព។ លោកថាក្នុងករណីខ្លះក្រុមនាវិកបានប្រាប់ថា ពួកគេនឹងមិនត្រឡប់មកវិញទេ រហូតដល់តំបន់នោះមានសុវត្ថិភាពសម្រាប់ការធ្វើនាវាចរណ៍។

គួររម្លឹកថាតម្លៃប្រេងបានធ្លាក់ចុះជាង ១ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីការប្រកាសរបស់លោក ត្រាំ ដោយក្នុងនោះប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះមកត្រឹម ១០៦,៣៤ ដុល្លារអាម៉េរិក នៅម៉ោង ១០:០៣ យប់ ហើយប្រេងប្រភេទ West Texas Intermediate របស់សហរដ្ឋអាម៉េរិកមានតម្លៃ ១០០,២២ ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានព្រមានកាលពីថ្ងៃចន្ទអំពីការប៉ុនប៉ងជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាម៉េរិកនៅក្នុងច្រកសមុទ្រ Hormuz និងត្រូវបានអ៊ីរ៉ង់ឆ្លើយតបទៅវិញភ្លាមៗ៕

Khcct banner

អត្ថបទទាក់ទង