ធី អាយ អេ ស៊ីធី របស់ OCIC បានប្រកាសបើកលក់ ដំណាក់កាល Pre-Sale ប្រភេទ អគារពាណិជ្ជកម្ម (Commercial Building) កម្ពស់ខ្ពស់រហូត ៥ ជាន់ ជាមួយតម្លៃពិសេស សម្រាប់តែ ១២ អគារប៉ុណ្ណោះ ហើយនឹងត្រៀមប្រគល់ជូនដល់អតិថិជនសម្រាប់ស្នាក់នៅ និងប្រកបអាជីវកម្ម ក្នុងបំណាច់ឆ្នាំ ២០២៦នេះ។
តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ កំពុងក្លាយជាចំណុចកណ្ដាលនៃដង្ហើមសេដ្ឋកិច្ចថ្មី ដែលមាន មេដែកឆក់ធំៗដូចជា ព្រលានយន្តហោះអន្តរជាតិតេជោ គម្រោងអភិវឌ្ឍន៍ចម្រុះវិស័យ ការដឹកជញ្ជូន ដែលធានាបាននូវចរាចរណ៍មនុស្សយ៉ាងច្រើនកុះករ ដោយគម្រោង អគារពាណិជ្ជកម្មកម្ពស់ ៥ជាន់ ដែលស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រ លើមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ក្បែរព្រលានយន្តហោះអន្តរជាតិតេជោ បានប្រកាសបើកលក់ដំណាក់កាលដំបូង (Pre-Sale) ចាប់ពីថ្ងៃនេះ ជាមួយនឹងការផ្ដល់តម្ពៃពិសេសមិនធ្លាប់មានសម្រាប់ វិនិយោគិន មានត្រឹមតែ ១២ អគារដំបូង ពីគម្រោង ធី អាយ អេ ស៊ីធី របស់ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យដ៏ធំប្រចាំប្រទេសកម្ពុជា គឺក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC)។
គម្រោង អគាពាណិជ្ជកម្ម នេះ ស្ថិតនៅទីតាំងដ៏មានសក្តានុពលបំផុត ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់តំបន់សំខាន់ៗ ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ ឆ្ពោះទៅកាន់ពិភពលោក។ អគារពាណិជ្ជកម្ម (Commercial Building) ស្ថិតនៅលើមហាវិថី ៦០ ម៉ែត្រ មិនត្រឹមតែផ្ដល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរនោះទេ ប៉ុន្តែវាគឺជាតំបន់ដែលប្រមូលផ្ដុំទៅដោយចរាចរណ៍មមាញឹក និងលំហូរអតិថិជនកកកុញ ដែលជាកត្តាចម្បងក្នុងការជំរុញឱ្យអាជីវកម្មរីកដុះដាល និង តម្លៃអចលនទ្រព្យកើនឡើងទ្វេដងក្នុងរយៈពេលដ៏ខ្លី។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃអាជីវកម្មរបស់ វិនិយោគិន គម្រោងនេះត្រូវបានសម្រិតសម្រាំងយ៉ាងលម្អិត ៖
1. រចនាបទអគារតាមស្ទីលអឺរ៉ុបសម័យទំនើប
2. កម្ពស់អគាររហូតដល់ ៥ ជាន់ មានទំហំទទឹងធំរហូតដល់ ៦ម៉ែត្រ និងបណ្ដោយវែងរហូតដល់ ២០ម៉ែត្រ ដែលសក្តិសមសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និង ធនាគារ Showroom គ្លីនិក និងអាផាតមិន (Apartment) ជាដើម។
3. បន្ថែមជូន ជណ្ដើរយន្ត ១គ្រឿងភ្លាមៗ ក្នុងឱកាស Pre-Sale នេះតែប៉ុណ្ណោះ
4. ការបង់ប្រាក់មានភាពងាយស្រួលខ្លាំង ដើម្បីសម្រួលដល់លំហូរសាច់ប្រាក់របស់វិនិយោគិន
5. ការផ្ដល់កម្ចីរហូតដល់ ៩០% នៃតម្លៃអគារ ពីធនាគារ កាណាឌីយ៉ា ក.អ ក្រោមអត្រាការប្រាក់ពិសេសមិនធ្លាប់មាន និងរយៈពេលកម្ចីវែងរហូតដល់ ២៥ឆ្នាំ។
ព័ត៌មានបន្ថែម៖ សម្រាប់លោកអ្នកដែលមានបំណងចង់ស្វែងយល់កាន់តែច្បាស់ពីគម្រោង ឬចង់អញ្ជើញទៅពិនិត្យទីតាំងផ្ទាល់ សូមទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមរយៈ៖
011 888 501– https://t.me/Kim_Piseth_TIA_CITY
011 888 502– https://t.me/Chichhorn_TIACITY
087 888 512– https://t.me/Suma_sales_TIACITY
សូមអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ដែលមាន 2 ទីតាំង៖
1-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
Google Maps៖ https://maps.app.goo.gl/thXas1JXpJpxv6GT6
2-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។
Google Maps៖ https://maps.app.goo.gl/iWhBttfGmvR22Ma4A
សូមចូលទៅកាន់ដំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ៖
-Facebook: https://www.facebook.com/profile.php?id=61555283248818
-Telegram: https://t.me/tiacity