ភ្នំពេញ៖ La Délégation Catholique pour la Coopération កំពុងធ្វើការជ្រើសរើសបេក្ខជនសម្រាប់ឆ្នាំ 2026 ដើម្បីស្ម័គ្រចិត្តនៅប្រទេសបារាំង។បេក្ខជននឹងទទួលបានសំបុត្រយន្តហោះ កន្លែងស្នាក់នៅ ការធានារ៉ាប់រង និងប្រាក់ឧបត្ថម្ភ អំឡុងពេលបំពេញបេសកកម្មរបស់ខ្លួន។
យោងតាមគេហទំព័រ France Volontaires Cambodge បានឱ្យដឹងថា ការងារស្ម័គ្រចិត្តនៅប្រទេសបារាំងនេះរួមមានការស្ម័គ្រចិត្តក្នុងវិស័យរួមមាន កសិកម្ម & បរិស្ថាន , ការអប់រំ & សកម្មភាពកម្សាន្ត , ការគាំទ្រសង្គម & ជនពិការ, ទំនាក់ទំនង & ប្រព័ន្ធផ្សព្វផ្សាយ។
បើតាមប្រភពដដែល ការងារស្ម័គ្រចិត្តនេះ មានបេសកកម្ម 2 ប្រភេទ អាស្រ័យលើប្រវត្តិរូបរបស់យុវជន រួមមាន សេវាពលរដ្ឋ (SC) រយៈពេល 10 ខែ សម្រាប់បេក្ខជនដែលមានអាយុ 18–25 ឆ្នាំ និងការងារស្ម័គ្រចិត្តសាមគ្គីភាពអន្តរជាតិ (VSI) មានរយៈពេល 12 ខែ សម្រាប់បេក្ខជនអាយុចាប់ពី 18ឡើង។ ប្រសិនត្រូវបានជ្រើសរើស បេក្ខជននឹងទទួលបានសំបុត្រយន្តហោះ កន្លែងស្នាក់នៅ ការធានារ៉ាប់រង និងប្រាក់ឧបត្ថម្ភ អំឡុងពេលបំពេញបេសកកម្មរបស់ខ្លួន។
ចំពោះលក្ខខណ្ឌនៃការដាក់ពាក្យ តម្រូវឱ្យមានកម្រិតភាសាបារាំង A2/B1 ។ ដើម្បីដាក់ពាក្យបាន បេក្ខជនអាចផ្ញើប្រវត្តិរូបសង្ខេប និង Letter of Motivation ទៅកាន់អ៊ីមែល [email protected] ដោយដាក់ចំណងជើងថា candidature volontariat DCC ឱ្យបានមុនថ្ងៃទី១១ ខែ ឧសភា៕