Img 1426
Swift cc time

ជនជាតិចិន ១៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធ Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឈានចូលថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញចេញជនជាតិចិន សរុបចំនួន ១៥៦នាក់ ក្នុងនោះមានស្ត្រី ចំនួន១៣នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។

យោងតាម អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៥៦នាក់ ក្នុងនោះមានស្រី១៣នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ លួចឆ្លងដែនខុសច្បាប់ ប្រើប្រាស់នូវសារធាតុញៀន ប្រើប្រាស់ទិដ្ឋាការ (QR Code) ក្លែងក្លាយធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ៕


Khcct banner

អត្ថបទទាក់ទង