681 ezgif.com resize
Moneygramott moi1280x163px

យុវជន ថន រិនសុភៈ មកពីវិទ្យាល័យព្រៃដើមថ្នឹង ខេត្តព្រៃវែង ដណ្ដើមបានលេខ១ ផ្នែកគណិតវិទ្យាថ្នាក់ទី១២

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យុវជន ថន រិនសុភៈ សិស្សថ្នាក់ទី១២ មកពីវិទ្យាល័យព្រៃដើមថ្នឹង ជាប់សិស្សពូកែគណិតវិទ្យាចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស​ ឆ្នាំ២០២៦ នឹងទទួលបានថវិកាពីក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៣លាន៥សែនរៀល រួមទាំងប្រាក់រង្វាន់ ឬ​ វត្ថុផ្សេងៗពីសប្បុរសជន។នេះបើយោងតាមលទ្ធផលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមលទ្ធផល បានបង្ហាញថា យុវជន ថន រិនសុភៈ មកពីវិទ្យាល័យព្រៃដើមថ្នឹង ខេត្តព្រៃវែង ជាប់លេខ១ ,យុវជន នន់ សុវណ្ណារ៉ូត មកពីវិទ្យាល័យ​ ហស អង្គប្រីយ៍ ខេត្តតាកែវ ជាប់លេខ២, យុវជន សួងហាន ឬទ្ធិសក្តិ មកពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ជាប់លេខ៣,យុវជន ស្រី គឹមយូ មកពីសាលា​រៀន​អារីហ្សូន ខេត្ត​កំពង់ធំ ជាប់លេខ៤ និង យុវតី ម៉ឹង រចនា មកពីវិទ្យាល័យ សអតហស ព្រែកតាទែន ខេត្តកណ្ដាល ជាប់លេខ៥។

Khcct banner

អត្ថបទទាក់ទង