ភ្នំពេញ៖ សិស្សថ្នាក់ពីរភាសានៃវិទ្យាល័យព្រះមុនីវង្ស ចំនួន២រូប នឹងចេញដំណើរទៅប្រទេសបារាំង ក្នុងខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីចូលរួមកម្មសិក្សារយៈពេល ១៥ ថ្ងៃ នៅសាលា Alliance Française នៃទីក្រុង Vichy (Cavilam)។
យោងតាមគេហទំព័រ វិទ្យាស្ថានបារាំងកម្ពុជា ខេត្តបាត់ដំបង សិស្សវិទ្យាល័យទាំងពីររូប រួមមាន ខីឡុន ខេមរិន្ទនិង សែម រ៉ានីតបញ្ញា ត្រូវបានជ្រើសរើសក្នុងចំណោមសិស្សានុសិស្សនៃថ្នាក់ពីរភាសានៃវិទ្យាល័យព្រះមុនីវង្ស ដែលបានប្រលងជាប់សញ្ញាបត្រDELF B2 និងជាសិស្សនៅវិទ្យាស្ថានបារាំងកម្ពុជា ខេត្តបាត់ដំបងផងដែរ។ សិស្សទាំងពីររូបនឹងទៅធ្វើកម្មសិក្សានៅប្រទេសបារាំង ក្នុងខែកក្កដា ឆ្នាំ ២០២៦ នៅសាលា Cavilam (Alliance Française de Vichy)។
បើតាមវិទ្យាស្ថាន បានឱ្យដឹងថា សមិទ្ធផលនេះអាចសម្រេចទៅបានដោយសារវិទ្យាល័យព្រះមុនីវង្ស ទទួលបានស្លាកសញ្ញា «Label France Éducation» ដែលសបញ្ជាក់ពីគុណភាព និងលទ្ធផលសិក្សាយ៉ាងល្អប្រសើររបស់សិស្សក្នុងថ្នាក់ពីរភាសា ជាពិសេសគឺលទ្ធផលនៃការប្រឡងសញ្ញាបត្រ DELF៕