681 ezgif.com resize
Moneygramott moi1280x163px

មេOnline Scamsនៅថៃ ត្រូវចិនចាប់បញ្ជូនទៅចិនវិញ ខណៈបណ្តាញឆបោកOnline Scamsនៅអាស៊ីអាគ្នេយ៍ភាគច្រើនមេក្លោងនៅថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖ប៉ូលីសចិន នៅថ្ងៃទី៣០ ខែមេសានេះ បានប្រកាសជាផ្លូវការអំពីការចាប់ខ្លួន មេក្លោងម្នាក់ក្នុងសំណុំរឿងល្បែងស៊ីសងតាមអ៊ីនធឺណិតឆ្លងដែនទ្រង់ទ្រាយធំ ហើយត្រូវបានធ្វើបត្យាប័នពីប្រទេសថៃត្រឡប់ទៅប្រទេសចិនវិញ។ការចាប់ខ្លួននេះ ត្រូវបានគេដឹងថា ការឆបោកOnline Scamsនៅអាស៊ីអាគ្នេយ៍ភាគច្រើនមេក្លោងនៅថៃ។

យោងតាមការប្រកាសពីប៉ូលីសក្រុងធានជីន បានទទួលជនសង្ស័យត្រគោល Huang ពីថៃកាន់ប្រទេសចិនវិញ ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយស្រាវជ្រាវរកឃើញថា ជនសង្ស័យរូបនេះ បានរួមដៃជាមួយបណ្តាអ្នកពាក់ព័ន្ធផ្សេងទៀត លួចបង្កើតបណ្តាញក្រុមខ្លួននៅក្នុងប្រទេសកម្ពុជា ធ្វើសកម្មភាព និងដំណើរការវេទិកាល្បែងស៊ីសងអនឡាញមួយឈ្មោះ “Wanhe Football”។

បើតាមលទ្ធផលស៊ើបអង្កេត ក្រុមនេះប្រើប្រាស់ការផ្សព្វផ្សាយអំពីប្រាក់ចំណេញខ្ពស់ ដើម្បីទាក់ទាញសមាជិក និងបង្កើតបណ្តាញភ្នាក់ងារជាច្រើនក្រុម បង្កើតជាបណ្តាញអូសទាញលេងល្បែងស៊ីសងអនឡាញដ៏ធំមួយ ដែលពាក់ព័ន្ធនឹងទឹកប្រាក់លើស ៥០០ លានយ័ន។ថៃបានសំរេចចិត្តធ្វើបត្យាប័នជនសង្ស័យនេះ ហើយបញ្ជូនត្រឡប់ទៅចិនសម្រាប់ដំណើរការតាមច្បាប់។ ប៉ូលីសក្រុងធានជីននឹងបន្តពង្រឹងការស៊ើបអង្កេត ដើម្បីបំបែកបណ្តាញឧក្រិដ្ឋកម្មដែលនៅសល់។

គួរបញ្ជាក់ថា ក្នុងបរិបទការបង្ក្រាបបទល្មើសឆបោកតាមអ៊ីនធឺណិត នៅតំបន់អាស៊ីអាគ្នេយ៍ ការវិភាគសន្តិសុខបានបង្ហាញថា ប្រទេសថៃ កំពុងក្លាយជាចំណុចស្នាក់នៅ និង មជ្ឈមណ្ឌលបញ្ជាពីចម្ងាយដ៏សំខាន់សម្រាប់បណ្តាញ Online Scams ជាច្រើន។ មេឧក្រិដ្ឋជនមួយចំនួនធំ ត្រូវបានគេជឿថា ស្ថិតនៅក្នុងប្រទេសថៃ ហើយបញ្ជាដំណើរការបណ្តាញឆបោកនៅកម្ពុជា និង ប្រទេសជិតថៃផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍៕

Khcct banner

អត្ថបទទាក់ទង