ចិន៖ ប្រទេសចិននឹងពង្រីកការអនុគ្រោះពន្ធសូន្យភាគរយពីប្រទេសអាហ្វ្រិកទាំងអស់ដែលមានទំនាក់ទំនងការទូតជាមួយខ្លួន ដោយចាប់ផ្តើមចូលជាធរមានពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តទៅ ដោយក្នុងនោះប្រទេសចំនួន ២០ បន្ថែមទៀតដែលជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនឹងត្រូវបានរួមបញ្ចូលក្រោមគោលនយោបាយពន្ធសូន្យភាគរយដូចគ្នារយៈពេលពីរឆ្នាំ (រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៨) ដោយពន្ធក្នុងកូតាត្រូវបានកាត់បន្ថយមកត្រឹមសូន្យ ហើយអត្រាពន្ធក្រៅកូតានៅតែមិនផ្លាស់ប្តូរ។ នេះបើតាមការចេញផ្សាយដោយកាសែតរដ្ឋចិនស៊ីនហួរ។