681 ezgif.com resize
Moneygramott moi1280x163px

វត្ថុបុរាណខ្មែរ ១២២ ប្រភេទ នឹងត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍"ជួបប្រទះអង្គរវត្ត" នៅប៉េកាំងចាប់ពីថ្ងៃទី១ ឧសភា - ៣០ សីហា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ប៉េកាំង៖ វត្ថុបុរាណជាតិកម្ពុជាចំនួន ១២២ ប្រភេទ នឹងត្រូវបានដាក់បង្ហាញក្នុងពិព័រណ៍ទ្រង់ទ្រាយធំមួយក្រោមចំណងជើង"ជួបប្រទះអង្គរវត្ត" ដែលនឹងបើកដំណើរការនៅរដ្ឋធានីប៉េកាំងនាថ្ងៃទី ១ ខែឧសភា រហូតដល់ថ្ងៃទី ៣០ ខែសីហា។

បើតាមការផ្សាយក្នុងបណ្តាញសង្គមលោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា សារមន្ទីរ Meet You Museum Beijing និងសារមន្ទីរជាតិកម្ពុជា បានរៀបចំពិព័រណ៍ទ្រង់ទ្រាយធំក្រោមចំណងជើង"ជួបប្រទះអង្គរវត្ត" ដែលនឹងបើកដំណើរការនៅរដ្ឋធានីប៉េកាំងនាថ្ងៃទី ១ ខែឧសភា ខាងមុខនេះ។

ពិព័រណ៍ខាងលើនេះ បានប្រមូលផ្តុំនូវវត្ថុបុរាណជាតិកម្ពុជាចំនួន ១២២ ប្រភេទ បានដាក់តាំងនូវការអភិវឌ្ឍនៃអរិយធម៌កម្ពុជាចាប់ពីសម័យបុរេប្រវត្តិរហូតដល់សម័យនគរហ្វូណន បង្ហាញពីកេរ្តិ៍ដំណែលដ៏ជ្រាលជ្រៅនៃអរិយធម៌ខ្មែររួមមានអក្សរសាស្រ្ត គណិតវិទ្យា និងចម្លាក់សាសនា ដែលនាំអ្នកទស្សនាឱ្យស្វែងយល់ពីការច្របាច់បញ្ចូលគ្នានៃជំនឿសម្បូរបែប និងមិត្តភាពរាប់ពាន់ឆ្នាំរវាងប្រទេសចិននិងកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង