ភ្នំពេញ៖អាហារូបករណ៍ជេភីអេ (Jay Pritzker Academy) ផ្តល់ជូនសម្រាប់ថ្នាក់មត្តេយ្យ ដល់កុមារកើតនៅចន្លោះពី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងស្រុកពួក និងក្រុងសៀមរាប ដើម្បីចូលសិក្សា ឆ្នាំសិក្សា ២០២៦-២០២៧។
លក្ខខណ្ឌនៃការជ្រើសរើសរួមមាន ត្រូវតែជាកុមារកើតនៅចន្លោះពី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ហើយគ្រួសារត្រូវមានទីលំនៅអចិន្ត្រៃយ៍ក្នុងឃុំ ឬសង្កាត់នៃស្រុកពួក ឬក្រុងសៀមរាបដូចជា ឃុំល្វា ឃុំខ្នាត ឃុំដូនកែវ ឃុំសំរោងយា ឃុំពួក ឃុំកែវពណ៌ សង្កាត់ក្របីរៀល និងសង្កាត់ទឹកវិល។
សម្រាប់មាតាបិតា និងអាណាព្យាបាលដែលមានកូនគ្រប់តាមលក្ខខណ្ឌខាងលើ អាចមកចុះឈ្មោះ និងទទួលលេខរៀងធ្វើតេស្ត នៅសាលាជេភីអេ តាមកាលបរិច្ឆេទ និងពេលវេលា នៅ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ១១:០០នាទីថ្ងៃត្រង់ ឬចាប់ពីម៉ោង ១:០០នាទីរសៀល រហូតដល់ម៉ោង ៣:០០នាទីរសៀល រឺអាចនាំសិស្សមកចុះឈ្មោះ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ១១:០០នាទីព្រឹក។
ដើម្បីអាចចុះឈ្មោះ អាណាព្យាបាលត្រូវភ្ជាប់មកជាមួយនូវឯកសារ ច្បាប់ដើម ដូចជា សំបុត្រកំណើតកុមារ ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណឪពុក និងម្តាយ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ ០៨៩ ៧៧៧ ០៤៥ ឬ ស្កែនQRកូដចូលក្នុងក្រុមតេឡេក្រាម។
គួររម្លឹកថា អាហារូបករណ៍ជេភីអេ ជាអាហារូបករណ៍មួយដែលបានបណ្តុះនូវផ្នត់គំនិតសម្រាប់កុមារ និងមានការបង្រៀនដែលស្តង់ដាខ្ពស់ ហើយសិស្សភាគច្រើនដែលធ្លាប់បានរៀននៅទីនេះ បានក្លាយជាសិស្សដែលមានសមត្ថភាពពូកែ ដែលអាចប្រជែងបានអាហារូបករណ៍សិក្សានៅក្រៅប្រទេសផងដែរ៕