681 ezgif.com resize
Moneygramott moi1280x163px

សាកលវិទ្យាល័យខេមតិច បើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សម្រាប់សិស្សថ្នាក់ទី១២

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច កំពុងបើកទទួលពាក្យអាហារូបករណ៍សម្រាប់សិស្សដែលកំពុងរៀនថ្នាក់ទី១២ ដើម្បីអាចដាក់ពាក្យប្រកួតប្រជែងយកអាហារូបករណ៍រហូតដល់១០០% សិក្សានៅសាកលវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧នេះ។ អាហារូបករណ៍នេះ នឹងទទួលពាក្យរហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

សាកលវិទ្យាល័យខេមតិច ផ្តល់អាហារូបករណ៍សិក្សាលើមុខជំនាញមួយចំនួនដូចជា បញ្ញាធុរកិច្ច(Business Intelligence)

វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម(Robotics and Automation Engineering) បញ្ញាសិប្បនិមិ្មត និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Artificial Intelligence) វិស្វកម្មសូហ្វវែរ (Software Engineering) សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត(Cyber Security) ស្ថាបត្យកម្ម(Architecture) និង ការរចនាផ្នែកខាងក្នុង(Interior Design)។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនេះ នឹងបិទទទួលពាក្យត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដែលសិស្សអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://forms.gle/og2qoeEwfdXzHqVf7 ។ ក្រោយដាក់ពាក្យ សិស្សនឹងឆ្លងកាត់ការប្រឡងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ ការដាក់ពាក្យតម្រូវឱ្យសិស្សផ្តល់រូបភាពនៃឯកសារមួយចំនួនដូចជា សំបុត្រកំណើត ឬ អត្តសញ្ញាណបណ្ណ

ដើម្បីស្វែងយល់ពីអាហារូបករណ៍កាន់តែស៊ីជម្រៅ សិស្សអាចទាក់ទងទៅកាន់ខេមតិចតាមរយៈតេលេក្រាម https://t.me/camtechuniversity 2026៕

Khcct banner

អត្ថបទទាក់ទង