681 ezgif.com resize
Moneygramott moi1280x163px

គីម ជុងអ៊ុន សរសើរកងទ័ពដែល«បំផ្ទុះខ្លួនឯង»គេចពីការចាប់ខ្លួនដោយអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មេដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន

ព្យុងយ៉ាង៖ មេដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាន សរសើរទាហានកូរ៉េខាងជើងដែលបានបំផ្ទុះសម្លាប់ខ្លួនឯងដោយបំផ្ទុះគ្រាប់បែកដៃរបស់ពួកគេមិនឲ្យកងកម្លាំងអ៊ុយក្រែនចាប់ខ្លួនរបស់ពួកគេបាន។ នៅក្នុងសុន្ទរកបើកសម្ពោធវិមានរំលឹកដល់កងទ័ពកូរ៉េខាងជើងដែលបានស្លាប់ក្នុងការជួយច្បាំងជាមួយនឹងរុស្ស៊ី មេដឹកនាំកូរ៉េខាងជើងលោកគីមបានអះអាងថា ទាហានដែលមិនស្ទាក់ស្ទើរក្នុងការបំផ្ទុះខ្លួនឯង និងបានធ្វើអត្តឃាត ដើម្បីការពារកិត្តិយសដ៏អស្ចារ្យនៃប្រទេសកូរ៉េខាងជើងគឺជាវីរបុរសដ៏ពិតប្រាកដរបស់កូរ៉េខាងជើង។

បើតាមលោកគីម ទាហានកូរ៉េខាងជើងដែលចូលប្រយុទ្ធគ្នានៅតាមជួរមុខ និងអ្នកដែលរងទុក្ខដោយការខកចិត្តចំពោះការបរាជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ និងក្រុមទាហានដែលស្តាំតាមបញ្ជា របស់មេទ័ពគឺជាជាអ្នកចម្បាំង និងអ្នកស្នេហាជាតិដ៏ស្មោះត្រង់របស់គណបក្សពលករកូរ៉េ និងជាវីរបុរសដ៏ពិតប្រាកដ។ លោកគីមបន្តទៀតថា ការលះបង់ខ្លួនឯងរបស់ទាហានដែលពលីមិនរំពឹងថានឹងទទួលបានសំណងអ្វីឡើយ ដែលនេះហើយគឺជានិយមន័យនៃនៃភាពស្មោះត្រង់របស់កងទ័ពរបស់យើង ចំពោះអ្នកដែលសម្រេចចិត្តមិនស្ទាក់ស្ទើរក្នុងការបំផ្ទុះខ្លួនឯងដើម្បីការពារកិត្តិយសដ៏អស្ចារ្យនៃប្រទេសយើងគឺជា«វីរបុរស»របស់កូរ៉េខាងជើង។

គួររម្លឹកថាចារកម្មកូរ៉េខាងត្បូងប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានទាហានកូរ៉េខាងជើងចំនួន ១៥,០០០ នាក់ត្រូវបានបញ្ជូនទៅជួយរុស្ស៊ីដណ្តើមយកផ្នែកខ្លះនៃភាគខាងលិចតំបន់ Kursk មកវិញ ហើយជាង ៦,០០០ នាក់ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ។ ទាំងកូរ៉េខាងជើង និងរុស្ស៊ី មិនបានបញ្ជាក់ពីចំនួននោះទេ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ថាទាហានទាំងនោះស្ថិតនៅក្រោមបញ្ជារបស់កូរ៉េខាងជើងឱ្យសម្លាប់ខ្លួនឯង ជាជាងត្រូវបានអ៊ុយក្រែនចាប់ជាឈ្លើយសឹក។ នៅក្នុងប្រទេសកូរ៉េខាងជើង ទាហានត្រូវបានបង្រៀនថា ការចាប់ខ្លួនគឺជាទង្វើក្បត់ជាតិ។

កាលពីដើមឆ្នាំនេះ ស្ថានីយទូរទស្សន៍កូរ៉េខាងត្បូង MBC បានចាក់ផ្សាយកម្មវិធីមួយដែលមានអ្នកទោសសង្គ្រាមកូរ៉េខាងជើងពីរនាក់ត្រូវបានអ៊ុយក្រែនចាប់ខ្លួន ដែលម្នាក់ក្នុងចំណោមពួកគេបាននិយាយនៅមុខកាមេរ៉ាថា លោកសោកស្តាយដែលមិនបានសម្លាប់ខ្លួន។ អ្នកទោសរូបនេះបាននិយាយថា «អ្នកផ្សេងទៀតទាំងអស់បានបំផ្ទុះខ្លួនឯង ខ្ញុំបានបរាជ័យក្នុងការធ្វើអត្តឃាត។

ប្រធានាធិបតីរុស្ស៊ី ពូទីន និងលោកគីម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ

នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី ពូទីន និងលោកគីម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយសន្យាថាប្រទេសទាំងពីរនឹងជួយគ្នាទៅវិញទៅមកក្នុងករណីមាន «ការឈ្លានពាន» ប្រឆាំងនឹងប្រទេសណាមួយ។ នៅពេលនោះ លោកគីម បានសាទរចំពោះសន្ធិសញ្ញានេះថាជា «សន្ធិសញ្ញាដ៏ខ្លាំងក្លាបំផុត»។ ក្រៅពីការបញ្ជូនទាហាន កូរ៉េខាងជើងក៏បានសន្យាថានឹងបញ្ជូនកម្មកររាប់ពាន់នាក់ដើម្បីជួយកសាងទីក្រុង Kursk ឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង