681 ezgif.com resize
Moneygramott moi1280x163px

បាងកកប្រកាសអាសន្ន«ព្យុះកម្ដៅ»ឡើងដល់កម្រិតគ្រោះថ្នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ រដ្ឋបាលសាលារាជធានីបាងកកបានចេញសេចក្តីព្រមានកម្រិតអាសន្ន បន្ទាប់ពីសន្ទស្សន៍កម្ដៅ (Heat Index) បានហក់ឡើងខ្ពស់ដល់កម្រិត «គ្រោះថ្នាក់»។ អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងតាមដានសុខភាពឱ្យបានដិតដល់ ជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ រួមមាន កុមារតូចៗ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺប្រចាំកាយ អ្នកលើសទម្ងន់ អ្នកទទួលទានគ្រឿងស្រវឹង និងអ្នកធ្វើការងារឬហាត់ប្រាណនៅទីវាល។ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលក្រុងបាងកកកាលពីថ្ងៃអង្គារម្សិលមិញ។

បើតាមរដ្ឋបាលក្រុងបាងកក ផលប៉ះពាល់ពីកម្ដៅខ្លាំងអាចបង្កឱ្យមានរោគសញ្ញាដូចជា៖ អស់កម្លាំងខ្លាំង វិលមុខ កន្ទួលស្បែក ហើមសន្លាក់ រមួលក្រពើ និងករណីធ្ងន់ធ្ងរបំផុតគឺ ការដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ (Heatstroke)។ អាជ្ញាធរថៃអំពាវនាវឱ្យពលរដ្ឋដែលរងផលប៉ះពាល់ ស្វែងរកសេវាព្យាបាលជាបន្ទាន់ ប្រសិនបើមានរោគសញ្ញាមិនប្រក្រតីណាមួយកើតឡើង។ អាជ្ញាធរថៃក៏បានលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់ យុទ្ធនាការតាមដានគុណភាពខ្យល់ ឬ ក្នុងករណីសង្គ្រោះបន្ទាន់ ពលរដ្ឋអាចទាក់ទងទៅកាន់អាជ្ញាធរដោយផ្ទាល់បាន៕

Khcct banner

អត្ថបទទាក់ទង