681 ezgif.com resize
Moneygramott moi1280x163px

ដូណាល់ត្រាំនឹងដាក់រូបលោកលើ«លិខិតឆ្លងដែន»របស់សហរដ្ឋអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ និងដាក់បញ្ចូលរូបភាពរបស់លោកក្នុងលិខិតឆ្លងដែនមួយចំនួនរបស់អាម៉េរិក មន្រ្តីសេតវិមានបានអះអាងថារូបភាពរបស់លោក ដូណាល់ត្រាំ នឹងលេចឡើងក្នុងពេលឆាប់ៗនេះនៅក្នុងលិខិតឆ្លងដែនអាម៉េរិកមួយចំនួន ដោយលិខិតឆ្លងដែនបោះពុម្ពមានកំណត់ ដើម្បីប្រារព្ធខួបលើកទី ២៥០ឆ្នាំ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាម៉េរិកនៅខែកក្កដាឆ្នាំនេះ ។

យោងតាមក្រសួងការបរទេសបានគូសបញ្ជាក់ថាលិខិតឆ្លងដែនបោះពុម្ពខាងមុខនេះនឹងមានការកំណត់ចំនួនជាក់លាក់ប៉ុណ្ណោះ ដើម្បីប្រារព្ធខួបលើកទី ២៥០ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាម៉េរិកនៅឆ្នាំនេះ ដោយក្នុងលិខិតឆ្លងដែនរួមមានរូបភាពពីរដែលត្រូវបានកំណត់ឱ្យលេចឡើងនៅខាងក្នុងលិខិតឆ្លងដែន មានរូបថតផ្លូវការមួយរបស់លោកប្រធានាធិបតី ត្រូវបានដាក់ពីលើសេចក្តីប្រកាសឯករាជ្យ ជាមួយនឹងហត្ថលេខារបស់លោកជាពណ៌មាសនៅខាងក្រោម។

ក្រៅពីលិខិតឆ្លងដែនដែលមានរូបភាពលោកត្រាំ ក្រសួងរតនាគារអាម៉េរិកក៏បានប្រកាសកាលពីខែមុនដែលថាហត្ថលេខារបស់លោក ត្រាំ នឹងចាប់ផ្តើមលេចឡើងនៅលើប្រាក់ដុល្លារក្នុងពេលឆាប់ៗនេះ លើកដំបូងក្នុងប្រវត្តិសាស្រ្ត។

គួររម្លឹកថាលិខិតឆ្លងដែនសហរដ្ឋអាម៉េរិកបច្ចុប្បន្នពណ៌នាអំពីប្រវត្តិសាស្ត្ររបស់ប្រទេសអាម៉េរិក ដូចជាការចុះចតលើឋានព្រះច័ន្ទ រួមជាមួយនឹងទីតាំងប្រវត្តិសាស្ត្រដូចជារូបសំណាកសេរីភាព។ ចាប់តាំងពីវិលត្រឡប់មកកាន់តំណែងវិញកាលពីឆ្នាំមុន លោក ត្រាំ បានដាក់ឈ្មោះ និងរូបភាពរបស់លោកលើស្ថាប័នរដ្ឋាភិបាលជាច្រើនដែលមិនធ្លាប់មានពីមុនមក។ ទិវាឯករាជ្យ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ៤ ខែកក្កដា គឺជាថ្ងៃឈប់សម្រាកសហព័ន្ធរបស់សហរដ្ឋអាម៉េរិក ដែលប្រារព្ធឡើងដើម្បីរំលឹកដល់ការអនុម័តសេចក្តីប្រកាសឯករាជ្យនៅឆ្នាំ ១៧៧៦ ដែលប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេស ដោយឆ្នាំនេះនឹងក្លាយជាខួប ២៥០ឆ្នាំរបស់អាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង