សេអ៊ូល៖ តុលាការឧទ្ធរណ៍កូរ៉េខាងត្បូងបានកាត់ទោសលើអតីតស្ត្រីទីមួយកូរ៉េខាងត្បូងលោកស្រី គីម ឃុនហ៊ី (Kim Keon Hee) កាលពីថ្ងៃអង្គារឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំពីបទរៀបចំភាគហ៊ុន និងសូកប៉ាន់។ តុលាការឧទ្ធរណ៍បានបញ្ជាក់ថាលោកស្រី គីម បានចូលរួមក្នុងការរៀបចំតម្លៃភាគហ៊ុនកូរ៉េដែលមានការជួញដូរជាមួយពាណិជ្ជករច្រើននាក់ តុលាការបានរកឃើញថាលោកស្រី គីម បានទទួលយកកាបូប Chanel ចំនួនពីរ និងខ្សែក Graff ដែលមានតម្លៃសរុបប្រហែល ៨០ លានវ៉ុន (៥៤,២៥៧ ដុល្លារ) ពីព្រះវិហារ Unification។
បើតាមចៅក្រមកូរ៉េខាងត្បូងបានចោទលោកស្រីថា បានប្រើអំណាចរបស់លោកស្រីក្នុងនាមជាស្ត្រីទីមួយ ហើយបានប្រព្រឹត្តអំពើសូកប៉ាន់ ដោយលោកស្រីបានបំផ្លាញទំនុកចិត្តសាធារណៈលើតម្លាភាពរបស់រដ្ឋាភិបាល និងបង្កឱ្យមានការបែកបាក់នៅក្នុងមតិសាធារណៈលើកិច្ចការជាតិ។ តុលាការក៏បានពិន័យលោកស្រី គីម ចំនួន ៧០ លានវ៉ុន និងបញ្ជាឱ្យរឹបអូសខ្សែកផងដែរ។
គួររម្លឹកថាលោកស្រី គីម ដែលជាភរិយារបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol លោកស្រីដំបូងឡើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ ខែនៅក្នុងសេចក្តីសម្រេចលើកដំបូងក្នុងខែមករា ពីបទសូកប៉ាន់ ដោយតុលាការបានលើកលែងការចោទប្រកាន់ផ្សេងទៀតពីលោកស្រី រួមជាមួយនឹងការសូកប៉ាន់ ហើយក្រោយមកតុលាការក៏សម្រេចចោទលោកស្រីម្តងទៀតក្នុងសុំណុំរឿងសូកប៉ាន់ដដែលមិនអាចលើកលែងបាន៕