681 ezgif.com resize
Moneygramott moi1280x163px

ឱកាសសម្រាប់យុវជនចង់អភិវឌ្ឍខ្លួនក្នុងការសិក្សា និងអាជីពការងារ ចូលរួមកម្មវិធី ARC Forum 2026

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ARC Forum 2026 គឺជាវេទិកាយុវជន ដើម្បីអភិវឌ្ឍការយល់ដឹង ពង្រឹងផ្នត់គំនិត និងទស្សនៈសម្រាប់ការរៀបចំក្នុងការសិក្សា និងអាជីពការងារនាពេលអនាគត។ យុវជន នឹងបានសិក្សាពីការអភិវឌ្ឍពីខាងក្នុង ទៅកាន់ការរីកចម្រើននៅខាងក្រៅ តាមរយៈការចែករំលែកបទពិសោធន៍ពីវាគ្មិនកិត្តិយស អំពីជំនាញ និងការស្វែងយល់ពីសក្តានុពលផ្ទាល់ខ្លួន។

កម្មវិធីនេះ ផ្តល់វេទិកាដល់យុវជន ដើម្បីអភិវឌ្ឍការយល់ដឹងពីខ្លួនឯង ពង្រឹងផ្នត់គំនិត និងទស្សនៈសម្រាប់ការ រៀបចំក្នុងការសិក្សា និងអាជីពការងារនាពេលអនាគត។ កម្មវិធី ត្រូវបានបង្កើតឡើង ដើម្បីជំរុញយុវជនឲ្យស្វែងយល់សក្តានុពលផ្ទាល់ខ្លួន, ពង្រឹងការយល់ដឹងខ្លួនឯង និងផ្នត់គំនិតភាពជាអ្នកដឹកនាំ, ផ្តល់ចំណេះដឹងជាក់ស្តែង និងទស្សនៈអាជីពល្អៗ និងលើកទឹកចិត្តយុវជនឲ្យចូលរួមកំណត់អនាគតរបស់ខ្លួន។

ប្រធានបទធំនៃកម្មវិធីនេះ គឺវិថីនៃឧត្តមភាព (The Prestige Path) ដោយនឹងមានប្រធានបទសិក្សាតូចៗរួមមាន៖ គូប្រកួតប្រជែងដ៏ស្ងប់ស្ងាត់ (The Silent Competitor), ផ្នត់គំនិតអ្នកដឹកនាំសម័យទំនើប (The Mindset of Modern Leaders), ដំណើរផ្សងព្រេងនៃអាជីវកម្មថ្មី (The Startup Rollercoaster), រូបិយបណ្ណមនុស្ស (The Human Currency) និងស្ថិរភាពនៃអាជីវកម្ម (The Unshakeable Standard)។

កម្មវិធី ផ្តល់ឱកាសដល់យុវជនដែលមានអាយុចាប់ពី ១៦ ឆ្នាំ ទៅ ២៥ ឆ្នាំ ប្រមាណ១៥០-២០០ នាក់ ដែលកម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ឧសភា ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ យុវជនអាចចុះឈ្មោះតាមរយៈ https://forms.gle/M6KygsBL6SvUy9FZ6 ត្រឹមថ្ងៃទី២ ឧសភា ២០២៦៕

Khcct banner

អត្ថបទទាក់ទង