Img 1426
Swift cc time

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតដែលមកពីគ្រួសារដែលមានជីវភាពខ្វះខាត

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតដែលមកពីគ្រួសារដែលមានជីវភាពខ្វះខាត ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងខេត្តសៀមរាប។កម្មវិធីអាហារូបករណ៍នេះ ផ្តោតសំខាន់លើការលើកកម្ពស់ការចូលរួមសកម្មភាពសង្គម ដើម្បីបណ្ដុះបណ្ដាលសិស្សឱ្យក្លាយជាអ្នកដឹកនាំគំរូក្នុងសង្គម និងជាធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលអនាគត។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ចាប់ផ្ដើមបើកឱកាសអាហារូបករណ៍សម្រាប់ ឆ្នាំ២០២៦-២០២៧ សម្រាប់សិស្ស-និស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ថ្នាក់ទី១២ ដែលមកពីគ្រួសារដែលមានជីវភាពខ្វះខាត មានឆន្ទៈមោះមុតក្នុងការបន្តការសិក្សា និងស្រឡាញ់ការងារសង្គម។

កម្មវិធីជ្រើសរើសសិស្សអាហារូបករណ៍ នៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱកាសអាហារូបករណ៍ ១០០% ដល់សិស្ស-និស្សិតដែលមកពីគ្រួសារដែលមានជីវភាពខ្វះខាត ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងខេត្តសៀមរាប។ បន្ថែមពីនេះ កម្មវិធីអាហារូបករណ៍ក៏ផ្តោតសំខាន់លើការលើកកម្ពស់ការចូលរួមសកម្មភាពសង្គម ដើម្បីបណ្ដុះបណ្ដាលសិស្សឱ្យក្លាយជាអ្នកដឹកនាំគំរូក្នុងសង្គម និងជាធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលអនាគត។

លក្ខខណ្ឌដែលអាចដាក់អាហារូបករណ៍នេះបាន រួមមានបេក្ខជនត្រូវតែជាសិស្សដែលកំពុងសិក្សានៅថ្នាក់ទី១២ ឬបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលមកពីគ្រួសារខ្វះខាត។ សិស្សថ្នាក់ទី១២ តម្រូវឱ្យប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទើបអាចទទួលបានឱកាសអាហារូបករណ៍នេះ។ បេក្ខជនត្រូវតែជាសិស្សដែលខិតខំ និងតស៊ូរៀនសូត្រ មានការប្តេជ្ញាចិត្ត និងស្រឡាញ់ការរួមចំណែកក្នុងការងារសង្គម មានអត្តចរិតចាស់ទុំ មានសមត្ថភាពអាចផ្លាស់ប្តូរការរស់នៅ មកសិក្សានៅក្រុងសៀមរាបបាន និងត្រូវមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន (កង់ ឬម៉ូតូ)។ជាពិសេស បេក្ខជនត្រូវតែជាសិស្សអាចប្រើប្រាស់ភាសាអង់គ្លេសបាន ហើយគ្រួសាររបស់សិស្សត្រូវលើកទឹកចិត្តដល់កូនៗរបស់ខ្លួន កំឡុងពេលសិស្សកំពុងរស់នៅ និងបន្តការសិក្សានៅក្រុងសៀមរាប។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទាញយកទម្រង់ពាក្យស្នើសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់ Link។ បន្ទាប់ពីបំពេញពាក្យស្នើរសុំរួច សូមយកដាក់នៅការិយាល័យអង្គការផ្ទាល់ ឱ្យបានត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២៦ ដែលមានទីតាំង ផ្ទះលេខ២៣៦ ក្រុមទី៦ ផ្លូវលេខ១៨ វត្តពោធិ៍លង្កា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ព័ត៌មានអំពីអាហារូបករណ៍ អាចចូលទៅកាន់តំណភ្ជាប់ Link

Khcct banner

អត្ថបទទាក់ទង