681 ezgif.com resize
Moneygramott moi1280x163px

ចិនប្រគល់នាវា«ឧស្ម័នធម្មជាតិរាវ»ផ្ទុកបាន១៨ម៉ឺនម៉ែត្រគូបទៅសិង្ហបុរី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាវាផ្ទុកឧស្ម័នធម្មជាតិរាវ Celsius Georgetown

ចិន៖ ក្រុមហ៊ុនសាងសង់នាវាផ្ទុកឧស្ម័នធម្មជាតិរាវ Celsius Georgetown បានប្រគល់នាវាដ៏ធំនេះទៅកាន់ប្រទេសសិង្ហបុរីជាផ្លូវការដោយនាវាខ្នាតយក្សនេះអាចផ្ទុកឧស្ម័នធម្មជាតិរាវ (LNG) បានដល់ទៅ ១៨ម៉ឺនម៉ែត្រគូប ក្រុមហ៊ុនសាងសង់បានបញ្ជាក់ទៀតថានាវា Celsius Georgetown បានចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី បន្ទាប់ពីបានបញ្ចប់ការដឹកជញ្ជូននៅម៉ោង ១០:៥០នាទី ព្រឹកកាលពីថ្ងៃអាទិត្យនៅកំពង់ផែរបស់ក្រុមហ៊ុន China Merchants Heavy Industry (Jiangsu) Co., Ltd.។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុនសាងសង់នាវានេះបានឲ្យដឹងថានាវា Celsius Georgetown មានប្រវែង ២៩៨.៨ ម៉ែត្រ និងទទឹង ៤៨ ម៉ែត្រ មានសមត្ថភាពដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ LNG ចំនួន ១៨០,០០០ ម៉ែត្រគូប នាវានេះបំពាក់ដោយប្រព័ន្ធរុញច្រានល្បឿនយឺត និងប្រើប្រេងឥន្ធនៈពីរ។

លោក Lu Jinlong អ្នកគ្រប់គ្រងកម្មវិធីដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ LNG ដ៏ធំនៅក្រុមហ៊ុន China Merchants Heavy Industry (Jiangsu) Co., Ltd. បានប្រាប់ថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញសម្រាប់នាវាប្រភេទនេះចំនួនប្រាំមួយគ្រឿង។ លោក Lu បានបន្ថែមថា កប៉ាល់ចំនួនប្រាំគ្រឿងដែលនៅសល់កំពុងស្ថិតក្នុងការសាងសង់ ដោយកប៉ាល់ទីពីរត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនក្នុងរយៈពេលបីខែ។លោកបន្តទៀតថានាវាផ្ទុកឧស្ម័នធម្មជាតិរាវ (LNG) ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនឧស្ម័នធម្មជាតិក្នុងទម្រង់រាវនៅសីតុណ្ហភាពដក ១៦៣ អង្សាសេ។ ចំពោះតម្លៃនៃនាវានេះលោកមិនបានលម្អិតនោះទេ៕

Khcct banner

អត្ថបទទាក់ទង