681 ezgif.com resize
Moneygramott moi1280x163px

ចំណាយពេលធ្វើជា«សិល្បករអារស្ពាន់ ១៧ឆ្នាំ» លោក ឈឹម សុវណ្ណវិបុល ខិតខំបន្តស្នាដៃរបស់ខ្លួនចូលរួមថែរក្សាវប្បធម៌បុរាណខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក ឈឹម សុវណ្ណវិបុល បានចំណាយពេលធ្វើជា«សិល្បករអារស្ពាន់»ប្រមាណ១៧ឆ្នាំមកហើយ ដើម្បីចូលរួមចំណែកក្នុងការលើកតម្កើនសិល្បៈបុរាណបែបថ្មី ដែលជាការយកស្ពាន់មកអារធ្វើជាគំនូរ តាមលំនាំរូបភាពបុរាណ វប្បធម៍ សាសនា ជាដើម។ សិល្បៈអារស្ពាន់នេះ មានលក្ខណៈពិសេស និងចំណុចលេចធ្លោ ត្រង់ភាពស្រស់ស្អាតដែលបានមកពីពន្លឺដែលចេញពីចន្លោះរូបគំនូរ និងភាពធន់នៃស្ពាន់ បណ្តាលឱ្យគំនូរនេះ អាចមានអាយុកាលយូរអង្វែង។

ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ បានឱ្យដឹងថា សិល្បករអារស្ពាន់រូបនេះ បានចាប់ផ្តើមទេពកោសល្យអារស្ពាន់ខ្ទង់ឆ្នាំ២០០៩ ក្រោយពីបានចូលរួមកម្មវិធីមួយដែលមានតាំងបង្ហាញពីស្នាដៃប្លែកៗ ក្នុងនាមលោកជាកូនខ្មែរមួយរូប លោកមានគំនិតចង់បង្កើតអ្វីប្លែកៗដែរ ដែលអាចចូលរួមថែរក្សាសិល្បៈបុរាណខ្មែរ។ មហិច្ឆតានេះហើយ បានបណ្តាលឱ្យលោកចំណាយពេល១៧ឆ្នាំនៃជីវិតរបស់លោក ក្នុងការធ្វើជាសិល្បករអារស្ពាន់ និងសង្ឈឹមថានឹងមានកូនខ្មែរជំនាន់ក្រោយស្នងនូវជំនាញនេះ ដើម្បីថែរក្សាតទៅមុខទៀត។

ទន្ធឹមនឹងនេះ លោក ឈឹម សុវណ្ណវិបុល បានពន្យល់ពីវិធីធ្វើមួយចំនួន ដោយជំនាញអារស្ពាន់នេះ ត្រូវការជំនាញគូររូបលើក្រដាស និងការអារស្ពាន់ដោយរណាអារមាស។ ជំនាញអារស្ពាន់ ត្រូវការការតាំងចិត្តខ្ពស់ដើម្បីធ្វើបាន ជៀសវាងការអារខុសដែលពិបាកខ្លាំងក្នុងការកែ។

ទោះជាយ៉ាងណាក៏ដោយ លោកសិល្បករ បានបញ្ជាក់ថា ក្នុងរយៈពេល១៧ឆ្នាំនេះ សន្ទុះនៃការគាំទ្រ និងកាជាវនៅមានកម្រិតទាបនៅឡើយពីសាធារណជន។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រឡប់មកគាំទ្រស្នាដៃថ្មីនេះ ខណៈក៏ជាផ្នែកមួយនៃការគាំទ្រស្នាដៃវប្បធម៍ លើកស្ទួយគំនូរបុរាណផងដែរ៕

សូមទស្សនាបទសម្ភាសពេញខាងក្រោម៖



Khcct banner

អត្ថបទទាក់ទង