681 ezgif.com resize
Moneygramott moi1280x163px

និស្សិតកម្ពុជា ទទួលបានលេខ១ និងលេខ៣ ពីការប្រកួត«រាត្រីកំណាព្យចិន» នៅយូណាន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិតអាហារូបករណ៍ អ.ម.ត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Yunnan University of Finance and Economics (YUFE) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានគ្រងជ័យលាភីលេខ១ ក្នុងវិញ្ញាសាបកស្រាយកំណាព្យចិន និងជ័យលាភីលេខ៣ ក្នុងវិញ្ញាសាសូត្រកំណាព្យបុរាណចិនជាក្រុម នៅក្នុងកម្មវិធីរាត្រីកំណាព្យចិន នៅខេត្តយូណាន។

យោងតាមគេហទំព័រ សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត បានឱ្យដឹងថា និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានចូលរួមប្រកួតក្នុងកម្មវិធី «中华诗词之夜» (Chinese Poetry Night) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ដោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយនិស្សិតអន្តរជាតិ និងនិស្សិតម្ចាស់ផ្ទះ។

ជាលទ្ធផល យុវជនកម្ពុជា ទទួលបានលទ្ធផលចំនួនពីរធំៗ គឺជ័យលាភីលេខ ១ ក្នុងវិញ្ញាសាបកស្រាយកំណាព្យចិន និងជ័យលាភីលេខ ៣ ក្នុងវិញ្ញាសាសូត្រកំណាព្យបុរាណចិនជាក្រុម (Classical Poetry Recitation)។ ជ័យជម្នះនេះមិនត្រឹមតែជាមោទនភាពសម្រាប់សាមីខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងពីគុណភាព និងការខិតខំប្រឹងប្រែងរបស់និស្សិតអាហារូបករណ៍ អ.ម.ត ក្នុងការសិក្សាឈ្វេងយល់ពីអក្សរសាស្ត្រ និងវប្បធម៌លើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា តាមរយៈការតំណាងកម្ពុជាលើឆាកអន្តរជាតិជាមួយនិស្សិតផ្សេងទៀត នៅយូណាន លើទឹកដីប្រទេសចិន កញ្ញា ឡូ មីងហួយ ទទួលបានជ័យលាភីលេខ ១ ក្នុងវិញ្ញាសាបកស្រាយកំណាព្យចិន ចំណែកក្រុមនិស្សិតដែលបានជ័យលាភីលេខ ៣ ក្នុងវិញ្ញាសាសូត្រកំណាព្យបុរាណចិនជាក្រុម រួមមានលោក សុធា បុណ្យាបូលីវណ្ណ, កញ្ញា គង់ សេរីមុនណែត និងកញ្ញា សូរ ប្លាតុងកណិការ៕


Khcct banner

អត្ថបទទាក់ទង