681 ezgif.com resize
Moneygramott moi1280x163px

ស្លាប់៤នាក់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅឥណ្ឌូនេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឥណ្ឌូនេស៊ី៖ មានយ៉ាងហោចណាស់មានមនុស្សបួននាក់បានស្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងហេតុការណ៍រថភ្លើងពីរគ្រឿងបានបុកគ្នានៅខាងក្រៅរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ីកាលពីល្ងាចថ្ងៃចន្ទ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា រថភ្លើងដឹកអ្នកដំណើរដែលចតចោលមួយគ្រឿងត្រូវបានរថភ្លើងដឹកអ្នកដំណើរផ្លូវឆ្ងាយបុកពីក្រោយពេញមួយទំហឹងបណ្តាលឲ្យរងការខូចខាតនិងអ្នកដំណើរក្នុងរថភ្លើង ៤ នាក់ស្លាប់ និងរាប់សិបនាក់ទៀតត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

បើតាមការអះអាងរបស់មន្រ្តីក្នុងកន្លែងកើតហេតុបានឲ្យដឹងថា ចំនួនអ្នកស្លាប់ចុងក្រោយនៅតែមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការដើម្បីរំដោះអ្នកដំណើរមួយចំនួនដែលជាប់គាំង។ វីដេអូដែលបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញពីកម្ទេចកម្ទី និងសភាពរបស់រថភ្លើងដែលបានជួបគ្រោះថ្នាក់ ដោយមនុស្សម្នានាំគ្នាសម្រុកជួយយកអ្នកដែលកំពុងតែជាប់គាំងនៅក្នុងរថភ្លើងចេញវិញ៕


Khcct banner

អត្ថបទទាក់ទង