681 ezgif.com resize
Moneygramott moi1280x163px

«សាលាមធ្យមវិចិត្រសិល្បៈ» ផ្លាស់ប្តូរឈ្មោះទៅជា «សាលាជាតិវិចិត្រសិល្បៈ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ «សាលាមធ្យមវិចិត្រសិល្បៈ» ដែលជាគ្រឹះស្ថានរដ្ឋបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះផ្នែកសិល្បៈ បានផ្លាស់ប្តូរឈ្មោះទៅជា «សាលាជាតិវិចិត្រសិល្បៈ»។ នេះបើតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ» ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

សាលាមធ្យមវិចិត្រសិល្បៈ ជាគ្រឹះស្ថានរដ្ឋដ៏ធំតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះផ្នែកសិល្បៈ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ បណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងផ្នែកសិល្បៈអត្តសញ្ញាណជាតិ ក៏ដូចជាសីលធម៌ក្នុងការរស់នៅ ទៅដល់ពន្លកទំពាំង។

គ្រឹះស្ថានមធ្យមសិក្សាវិចិត្រសិល្បៈ មានបង្រៀនសិល្បៈច្រើនជំនាញ ដោយមាន៥សាលាធំៗនៅក្នុងនោះ រួមមាន សាលារបាំ សាលាតូរ្យតន្ត្រី សាលាសៀក សាលាសូនរូប និងសាលាល្ខោន៕


Khcct banner

អត្ថបទទាក់ទង