681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី លោក Sadio Camara ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលីលោក Sadio Camara

ម៉ាលី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលីលោក Sadio Camara ដែលមានវ័យ ៤៧ ឆ្នាំត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាមកាលពីថ្ងៃសៅរ៍ លោក Camara ត្រូវបានសម្លាប់នៅពេលក្រុមឧទ្ទាមបានបើកការវាយប្រហារ និងបានកំណត់គោលដៅលើលំនៅដ្ឋានរបស់លោក ដោយលំនៅដ្ឋានរបស់លោក Camara ដែលស្ថិតក្នុងទីក្រុង Kati ត្រូវបានវាយប្រហារកាលពីថ្ងៃសៅរ៍ក្នុងអំឡុងពេលវាយប្រហារដំណាលគ្នាដោយក្រុមអាល់កៃដា និងក្រុមឧទ្ទាម Tuareg។

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលីលោក Sadio Camara

យោងតាមអ្នកនាំពាក្យ Issa Ousmane Coulibaly បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោក Camara ត្រូវបានសម្លាប់នៅពេលដែលអ្នកវាយប្រហារបានកំណត់គោលដៅលើផ្ទះរបស់គាត់។ លោកបន្តថា ក្រុមអ្នកវាយប្រហារបានធ្វើការវាយប្រហារដោយគ្រាប់បែកអត្តឃាតលើលំនៅដ្ឋានរបស់លោក Camara ក្នុងទីក្រុង Kati ប្រហែល ១៥ គីឡូម៉ែត្រ ភាគពាយ័ព្យនៃរដ្ឋធានី Bamako ជាកន្លែងដែលប្រធានាធិបតីបណ្តោះអាសន្នលោក Assimi Goita ក៏រស់នៅផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ភរិយាទីពីររបស់លោក Camara និងចៅពីរនាក់របស់លោកក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើផ្ទះរបស់គាត់ជាមួយគ្នាដែរ៕


Khcct banner

អត្ថបទទាក់ទង