ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារផ្នែកខ្លះនៃភាគខាងជើងប្រទេសជប៉ុននៅព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាត ឬអ្នកស្លាប់ និងរបួសនោះទេ ដោយក្នុងការរញ្ជួយដីថ្មីនេះក៏មិនមានការព្រមានអំពីរលកយក្សស៊ូណាមិណាមួយត្រូវបានចេញដោយទីភ្នាក់ងារឧតុនិយមជប៉ុនឡើយ។
យោងតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាម៉េរិកគ្រោះរញ្ជួយដីនេះបានវាយប្រហារចម្ងាយ ១៨ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងតូចមួយឈ្មោះ Sarabetsu នៅលើកោះហុកកៃដូភាគខាងជើងរបស់ប្រទេសជប៉ុន ក្នុងជម្រៅ ៨១ គីឡូម៉ែត្រ ដោយកម្លាំងរញ្ជួយនៅកម្រិត ៦.១ រ៉ិចទ័រ។ អាជ្ញាធរជប៉ុនបានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានបន្ថែមពីរដ្ឋាភិបាល៕