681 ezgif.com resize
Moneygramott moi1280x163px

លោក វ៉ាង យី ប្រាប់ អានុទីន ថា ចិន​មាន​ឆន្ទៈផ្តល់វេទិកាដល់កម្ពុជា-ថៃ ដើម្បីកសាង​ទំនុក​ចិត្ត​គ្នា​ឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាងកក៖ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃទី ២៤ មេសានេះ បានជួបជាមួយលោក អានុទីន ឆានវីរ៉ាកុល នាយករដ្ឋមន្ត្រីថៃ។ក្នុងជំនួបនោះ លោកវ៉ាង បានប្រាប់លោក អានុទីន អំពីឆន្ទៈរបស់មហាអំណាចចិន ក្នុង​ការ​បន្ត​ផ្តល់​វេទិកា​មួយ​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​ការ​សន្ទនា កសាង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង។នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក​ គួ​ ចាយឃុន (Guo Jiakun)​។

យោងតាម លោក ចាយឃុន ក្នុងជំនួបរវាងលោក វ៉ាង យី (Wang Yi) និង លោកអនុទីន បានរម្លឹកពីដំណើរទស្សនកិច្ចរបស់ស្តេចថៃ Maha Vajiralongkorn កាលពីឆ្នាំ២០២៥ ដោយក្នុងទស្សនកិច្ចនោះ មេដឹកនាំនៃប្រទេសទាំងពីរបានរួមគ្នាឆ្ពោះទៅមុខក្នុងជំពូកថ្មីក្នុងការកសាងសហគមន៍ចិន- ប្រទេសថៃ ជាមួយនឹងអនាគតរួមគ្នា។

ជាមួយគ្នានេះ លោក វ៉ាង យី  បានប្រកាសពីការគាំទ្ររបស់ចិន ចំពោះរាជរដ្ឋាភិបាលថៃរបស់លោក អានុទីន ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។លោកសង្ឃឹមថាប្រទេសថៃនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងល្បែងអនឡាញ និង ការក្លែងបន្លំទូរគមនាគមន៍ បង្កើតបរិយាកាសអំណោយផលសម្រាប់ទំនាក់ទំនងចិន-ថៃ។

ទាក់ទងជាមួយកម្ពុជាវិញ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ថៃ និងកម្ពុជា គឺជាមិត្តល្អរបស់ចិន ហើយ ចិន​មាន​ឆន្ទៈ​ក្នុង​ការ​បន្ត​ផ្តល់​វេទិកា​មួយ​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​ការ​សន្ទនា កសាង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ធ្វើដំណើរបំពេញទស្សនកិច្ចនៅ កម្ពុជា ថៃ និងមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៦ ខែមេសា។ភាគីចិនសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងជួយអនុវត្តឯកភាពកម្រិតខ្ពស់ដែលបានឈានដល់រួចមក បង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឲ្យកាន់តែជ្រាលជ្រៅ ពង្រឹងមិត្តភាពដ៏រឹងមាំរវាងចិន និង កម្ពុជា បង្កើនទំនាក់ទំនង “ចិន-ថៃ ” និង លើកកម្ពស់មិត្តភាពរវាងចិន និង មីយ៉ាន់ម៉ា៕

Khcct banner

អត្ថបទទាក់ទង