អូស្លូ៖ រដ្ឋាភិបាលនៃប្រទេសន័រវេសបានប្រកាសនៅរសៀលថ្ងៃសុក្រនេះថា ខ្លួននឹងដាក់សេចក្តីព្រាងច្បាប់មួយនៅក្នុងសភានៅចុងឆ្នាំនេះ ដើម្បីហាមឃាត់កុមារពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរហូតដល់ពួកគេមានអាយុ ១៦ ឆ្នាំ ទើបអាចប្រើប្រាស់បាន ដោយរដ្ឋាភិបាលនៃប្រទេសន័រវេសនិងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទទួលខុសត្រូវចំពោះភារកិច្ចផ្ទៀងផ្ទាត់អាយុឱ្យបានត្រឹមត្រូវតាមច្បាប់ថ្មី។
លោកនាយករដ្ឋមន្ត្រីន័រវេស Jonas Gahr Stoere បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថាលោក កំពុងណែនាំច្បាប់នេះ ពីព្រោះលោកចង់ឃើញកុមារភាពដែលកុមារក្លាយជាកុមារពិតប្រាកដដែលមិនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចនាពេលបច្ចុប្បន្ន។
គួររម្លឹកថាក្រៅពីន័រវេសមានប្រទេសជាច្រើនទៀតនៅអឺរ៉ុបកំពុងស្វែងរកការទប់ស្កាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារ បន្ទាប់ពីប្រទេសអូស្ត្រាលីបាននាំមុខគេជាមួយនឹងការហាមឃាត់ជាលើកដំបូងលើកុមារអាយុក្រោម ១៦ ឆ្នាំកាលពីខែធ្នូឆ្នាំមុន។ ការហាមឃាត់របស់ប្រទេសអូស្ត្រាលីគ្របដណ្តប់លើកម្មវិធី Meta ដូចជា Instagram និង Facebook ក៏ដូចជា TikTok, Snapchat, YouTube របស់ Google និង X ជាដើម។ រដ្ឋាភិបាលពលករភាគតិចបាននិយាយថា ប្រទេសន័រវេសនឹងណែនាំសេចក្តីព្រាងច្បាប់របស់ខ្លួននៅក្នុងសភានៅចុងឆ្នាំ ២០២៦៕