ភ្នំពេញ៖ ឱកាសសម្រាប់ស្រ្តីដែលមានអាយុចាប់ពី១៨-២៥ឆ្នាំ ចូលរួមក្នុងកម្មវិធី “Women Innovator Bootcamp” គឺជាកម្មវិធីរយៈពេល ៦ សប្តាហ៍ ធ្វើឡើងដើម្បីគាំទ្រ និង លើកកម្ពស់ស្រ្តី ដែលមានបំណងចង់អភិវឌ្ឍខ្លួន និងចូលរួមក្នុងវិស័យបច្ចេកវិទ្យា, នវានុវត្តន៍ និង សហគ្រិនភាព។
កម្មវិធី “Women Innovator Bootcamp” ផ្តល់ឱកាសដល់ស្ត្រីអាយុចាប់ពី ១៨-២៥ ឆ្នាំ ដែលមានចំណាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព។ កម្មវិធីនេះ លើកទឹកចិត្តខ្ពស់ដល់និស្សិតសាកលវិទ្យាល័យ និងអ្នកធ្វើការដំបូងៗ ស្រ្តីដែលចង់ដឹងចង់ឃើញអំពីបច្ចេកវិទ្យា និងសហគ្រិនភាព ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីណាទៅ អ្នកដែលចង់ធ្វើអ្វីមួយដែលមានអត្ថន័យ និងបង្កើតផលប្រយោជន៍ពិតប្រាកដ និងអ្នកដែលត្រៀមខ្លួនរួចរាល់ដើម្បីរៀន ភ្ជាប់ទំនាក់ទំនង និងបង្កើតអ្វីមួយជាមួយគ្នា។
ចំពោះអត្តប្រយោជន៍នៃកម្មវិធីនេះ ស្រ្តីអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលមានគំនិតដូចគ្នា និងការចាប់ផ្តើមអាជីវកម្ម, ការយល់ដឹងអំពីបញ្ហាប្រឈមដែលស្ត្រីដទៃទៀតជួបប្រទះ, ស្វែងយល់ពីបញ្ហា និងដំណោះស្រាយតាមរយៈការគិតជាយុទ្ធសាស្ត្រ ការសង្កេត និងការស្រាវជ្រាវ, បង្កើតដំណោះស្រាយបែបឌីជីថលជាដើម។
សម្រាប់ស្រ្តីដែលមានចំណាប់អារម្មណ៍លើកម្មវិធីនេះ សូមដាក់ពាក្យតាមរយៈ https://airtable.com/appyQ1EVuiLOHDKEm/pagUoOCii6OPMWPZd/form យ៉ាងយូរត្រឹមថ្ងៃទី០៣ ឧសភា ២០២៦៕