681 ezgif.com resize
Moneygramott moi1280x163px

«វគ្គផ្ដាច់ព្រ័ត្រ»កម្រិតសកល នៃកម្មវិធី«ពានរង្វាន់អន្តរជាតិសម្រាប់ការច្នៃប្រឌិត និងនវានុវត្តន៍» នឹងចាប់ផ្តើមនៅថ្ងៃនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ វគ្គផ្ដាច់ព្រ័ត្រកម្រិតសកល នៃកម្មវិធីពានរង្វាន់អន្តរជាតិសម្រាប់ការច្នៃប្រឌិត និងនវានុវត្តន៍ (ICIA) ២០២៦ ដែលកម្ពុជាជាម្ចាស់ផ្ទះ នឹងចាប់ៀផ្តើមនៅថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ មេសា ២០២៦។ កម្មវិធីនេះ មានគោលបំណងបំផុសគំនិតដល់អ្នកច្នៃប្រឌិតជំនាន់ក្រោយ ព្រមទាំងបណ្តុះកិច្ចសហការឆ្លងដែន និងឆ្លងវិស័យ ដែលនឹងជួយពង្រឹងតួនាទីរបស់កម្ពុជា នៅក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍សកល។

ការចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រកម្រិតសកលនេះ តម្រូវឱ្យមានការជ្រើសរើសយ៉ាងសម្រិតសម្រាំងបំផុត ដោយបេក្ខជនត្រូវបានជ្រើសរើសចេញពីការប្រកួតថ្នាក់ជាតិចំនួន ៣៣ កម្មវិធី មកពី ២៧ ប្រទេស។ ការប្រកួតនេះចែកចេញជា ៣ ប្រភេទសម្រាប់សិស្សានុសិស្សរួមមាន៖Inventor Wannabe, Innovation Challenge និង Innovation Award។

ជាផ្នែកមួយនៃការប្រារព្ធកម្មវិធីនេះ ពិព័រណ៍សាធារណៈនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៦ នៅសាលាអន្តរជាតិផារ៉ាហ្គន ដែលនឹងផ្តល់ឱកាសដល់សហគមន៍កម្ពុជា ក្នុងការចូលរួមផ្ទាល់ជាមួយគម្រោងច្នៃប្រឌិតថ្មីៗ និងស្វែងយល់ពីពិភពនៃការអប់រំ STEAM, បញ្ញាសិប្បនិម្មិត (AI), ការច្នៃប្រឌិត, នវានុវត្តន៍ និងសហគ្រិនភាព។

គួរបញ្ជាក់ថា ICIA គឺជាវេទិកាសកលដែលបង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាលអ្នកច្នៃប្រឌិតវ័យក្មេង តាមរយៈបទពិសោធន៍ផ្ទាល់លើការច្នៃប្រឌិត និងនវានុវត្តន៍។ រៀបចំឡើងស្របតាម ទិវាពិភពលោកសម្រាប់ការច្នៃប្រឌិត និងនវានុវត្តន៍ (WCID) របស់អង្គការសហប្រជាជាតិ កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរតួនាទីនៃនវានុវត្តន៍ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការសកល៕

Khcct banner

អត្ថបទទាក់ទង