Img 1426
Swift cc time

ឱកាសសម្រាប់យុវជន សិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ MGIMO-University នៅប្រទេសរុស្សី

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ នៅក្នុងភាពជាដៃគូនៃសេដ្ឋកិច្ចភាពនយោបាយយុទ្ធសាស្ត្រនៃអាស៊ាន រុស្សី សាកលវិទ្យាល័យ MGIMO-University នៅប្រួទេសរុស្សីបានផ្តល់ឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិតជាច្រើនកន្លែងដល់និស្សិតអាស៊ាន ដើម្បីបន្តការសិក្សាលើជំនាញដែលទាក់ទងនឹងសេដ្ឋកិច្ច ច្បាប់ គោលនយោបាយ ទំនាក់ទំនងអន្តរជាតិ និងភាសាបរទេស។ អាហារូបករណ៍នេះ នឹងបិទទទួលពាក្យនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការនៃសាកលវិទ្យាល័យMGIMO អាហារូបករណ៍ថ្នាក់អនុបណ្ឌិតនេះផ្តល់ឱ្យនិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនូវជំនាញដូចជា ប់ គោលនយោបាយ ទំនាក់ទំនងអន្តរជាតិ និងភាសាបរទេស និងជាប្រជាជននៅក្នុងប្រទេសជាសមាជិកអាស៊ាន។ និស្សិតដែលដាក់ពាក្យត្រូវមានចំណេះដឹងភាសាអង់គ្លេស IELTS (6,5)ឡើងទៅ ឬតេស្តផ្សេងៗដែលមានតម្លៃសមមូល។

Cambodian Community at MGIMO

·

ដើម្បីដាក់ពាក្យបេក្ខជនត្រូវបំពេញពាក្យតាមអនឡាញនិងតម្រូវឱ្យមានឯកសារមួយចំនួនដូចជា ប្រវត្តិរូបសង្ខេបដែលរួមបញ្ចូលបទពិសោធន៍វិជ្ជាជីវៈ ប្រវត្តិសិក្សា និងបទពិសោធន៍ពាក់ព័ន្ធផ្សេងទៀត លិខិតលើកទឹកចិត្ត(Motivation Letter) លិខិតអនុសាសន៍ ព្រឹត្តិបត្រពិន្ទុនៃថ្នាក់បរិញ្ញាបត្រ ឯកសារតេស្តភាសាអង់គ្លេស និងលិខិតឆ្លងដែន។

គួរបញ្ជាក់ផងដែរថា បេក្ខជនអាចដាក់ពាក្យ និងទទួលបានព័ត៌មានបន្ថែមតាមតំណភ្ជាប់ដូចជា៖

ការដាក់ពាក្យ ឱ្យបានត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦

ព័ត៌មានពីការដាក់ពាក្យ និងថ្នាក់សិក្សា

ព័ត៌មានអំពីជំនាញសិក្សា

ព័ត៌មានអំពីតម្រូវការផ្សេងៗ

Khcct banner

អត្ថបទទាក់ទង