ភ្នំពេញ៖ បេក្ខជន៣០រូប ត្រូវបានជ្រើសរើសទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី "សំឡេងខ្ញុំ សម្រាប់កម្ពុជា" ធ្វើបទបង្ហាញលើកតម្កើង«ផលិតផលក្នុងស្រុក» នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុកទៅកាន់ទស្សនិកជនជាតិ និងអន្តរជាតិ។
ក្រោយពេលជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីបេក្ខជន១០០នាក់រួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនឆ្នើម៣០រូប បន្តទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ បេក្ខជន នឹងប្រើប្រាស់ជំនាញដែលបានរៀននៅក្នុងវគ្គជំនួបតម្រង់ទិស ធ្វើបទបង្ហាញជាសាធារណៈរបស់ខ្លួន ដើម្បីនិយាយលើកតម្កើងផលិតផលក្នុងស្រុកប្រកបដោយទំនុកចិត្តទៅកាន់ទស្សនិកជនជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា ការប្រកួតប្រជែង "សំឡេងខ្ញុំសម្រាប់កម្ពុជា" ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុកទៅកាន់ទស្សនិកជនជាតិ និងអន្តរជាតិ លើកទឹកចិត្តដល់សិក្សានុសិស្សធ្វើការស្រាវជ្រាវ និងយល់ដឹងអំពីនវានុវត្តន៍ និងវប្បធម៌ ព្រមទាំងលើកទឹកចិត្តដល់អាណាព្យាបាល អ្នកអប់រំ និងអ្នកឧបត្ថម្ភដើម្បីចូលរួមគាំទ្រលើកកម្ពស់ដល់ការអភិវឌ្ឃន៍យុវជនជំនាន់ក្រោយ និងលើកតម្កើនតម្លៃជាតិ។
សាធារណជនអាចទៅទស្សនាកម្មវិធីប្រកួតប្រជែង "សំឡេងខ្ញុំ សម្រាប់កម្ពុជា" វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២រសៀលតទៅ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល (Chip Mong 271 Mega Mall) ចូលរួមទស្សនាដោយសេរី (មិនគិតថ្លៃ)៕