ភ្នំពេញ៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា បានបង្ហោះសំណេរក្នុងបណ្តាញសង្គមរបស់លោកថា ព័ត៌មានអន្តរជាតិមានភាពលំអៀងទៅរកប្រទេសថៃ ក្នុងការផ្សាយព័ត៌មានអំពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។ ស្ថាប័នព័ត៌មានភាគច្រើនមានមូលដ្ឋាននៅទីក្រុងបាងកក (ឬសិង្ហបុរី) ដែលហ៊ុំព័ទ្ធដោយប្រភពព័ត៌មានថៃ និងស្ទើរតែគ្មានសំឡេងកម្ពុជា។
លោក Casey Barnett បានលើកឡើងថា ដើម្បីទាក់ទាញអ្នកកាសែតបរទេសមកកម្ពុជា កម្ពុជាអាចពិចារណាឡើងវិញអំពីបទប្បញ្ញត្តិស្តីពីការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែត។ សហរដ្ឋអាមេរិកមិនមានតម្រូវការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែតទាល់តែសោះ ហើយនោះជាហេតុផលមួយដែលសហរដ្ឋអាមេរិកគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសកល។
គួរបញ្ជាក់ថា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកងទ័ពថៃបានឈ្លានពានមកលើកម្ពុជា ក្នុងអំឡុងឆ្នាំ២០២៥-២០២៦ កន្លងទៅ មានសារព័ត៌មានអន្តរជាតិធំៗមួយចំនួនបានចុះផ្សាយមិនឆ្លុះបញ្ចាំងការពិត និងមានភាពលម្អៀង ដោយយោងប្រភពតែខាងភាគីថៃ និងមិនបានចុះដល់ទីតាំងផ្ទាល់ជាក់ស្តែងសម្ភាសប្រភពឲ្យបានគ្រប់ជ្រុងជ្រោយ គ្រប់ភាគីពាក់ព័ន្ធ មុនធ្វើសេចក្តីរាយការណ៍ ឬចុះផ្សាយអត្ថបទលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួន៕