Img 1426
Swift cc time

គម្រោងសាងសង់«ស្ពានដីឥដ្ឋ-ថ្មគរ»ក្នុងខេត្តកណ្តាល សម្រេចការសាងសង់បាន ៤៧,៦ %

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ លោក ផន រឹម​ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន

កណ្តាល៖ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ សម្រេចបានវឌ្ឍនភាពការងារ៤៧,៦ % លឿនជាងផែនការ២,៦០%។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ សម្រេចបានវឌ្ឍនភាពការងារ៤៧,៦ % លឿនជាងផែនការ២,៦០%។

បើតាមអ្នកនាំពាក្យរូបនេះ គម្រោងដ៏សំខាន់នេះ សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

គួរបញ្ជាក់ថា ស្ពានដីឥដ្ឋ-ថ្មគរ បើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង