681 ezgif.com resize
Swift cc time

យុវជនកម្ពុជា ទទួលជ័យលាភីពានរង្វាន់ Richard R. Baxter Awar ក្នុងចំណោមការប្រកួតជាមួយយុវជនជាង១០០ប្រទេស

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពពី គេហទំព័រផ្លូវការនៃ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្

ភ្នំពេញ៖ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលតំណាងកម្ពុជា ក្នុងកម្មវិធីប្រកួតសវនាការប្រតិដ្ឋនីតិអន្តរជាតិសាធារណៈ នៅអាម៉េរិក បានទទួលជ័យលាភីពានរង្វាន់ Richard R. Baxter Award។ ការប្រកួតនេះធ្វើឡើងដោយមានការចូលរួមពីសាកលវិទ្យាល័យជាង ៨០០ តំណាងអោយជាង ១០០ ប្រទេស នៅទូទាំងពិភពលោក។

យោងតាមគេហទំព័រផ្លូវការនៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានឱ្យដឹងថា ពានរង្វាន់ដែលនិស្សិតក្រុមនេះ ទទួលបានគឺ Richard R. Baxter Award ជាពានរង្វាន់សម្រាប់សារណាការពារក្ដីតំណាងរដ្ឋភាគីដើមបណ្ដឹងល្អបំផុតលេខ ៣ (3rd Best Applicant Memorial) ក្នុងចំណោមសាកលវិទ្យាល័យជាង ៨០០ តំណាងអោយជាង ១០០ ប្រទេស នៅទូទាំងពិភពលោក ដែលបានចូលរួមក្នុងកម្មវិធីប្រកួតសវនាការប្រតិដ្ឋនីតិអន្តរជាតិសាធារណៈ Philip C. Jessup International Law Moot Court Competition 2026។

គួរបញ្ជាក់ថា ពានរង្វាន់ Richard R. Baxter Award ត្រូវបានដាក់ឈ្មោះដើម្បីអបអរសាទរ និងរំលឹកដល់លោក Richard R. Baxter អតីតចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងជាអ្នកប្រាជ្ញច្បាប់អន្តរជាតិដ៏ឆ្នើមមួយរូប។ កម្មវិធីប្រកួតសវនាការប្រតិដ្ឋនីតិអន្តរជាតិសាធារណៈ Philip C. Jessup International Law Moot Court Competition 2026 បានប្រារព្ធឡើងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក៕


Khcct banner

អត្ថបទទាក់ទង