681 ezgif.com resize
Swift cc time

ក្រុមការងារយេនឌ័រក្រសួងឧស្សាហកម្ម ទទួលបានពានរង្វាន់«ការកៀរគរសមភាពយេនឌ័រ»ពីអង្គការ UNIDO

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

អាម៉េរិក៖ ក្រុមការងារយេនឌ័រក្រសួងឧស្សាហកម្ម ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ “ការកៀរគរសមភាពយេនឌ័រ” GEM ឆ្នាំ២០២៦ ពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។

អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានជ្រើសរើសក្រុមការងារយេនឌ័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលដឹកនាំដោយលោកស្រីរដ្ឋលេខាធិការ ឡាយ ណាវិន ជាជ័យលាភីពានរង្វាន់ “ការកៀរគរសមភាពយេនឌ័រ” (GEM) ឆ្នាំ២០២៦។

ពានរង្វាន់នេះទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងរឹងមាំ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ UNIDO ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីក្នុងឧស្សាហកម្មបៃតងនៅកម្ពុជា។

ការផ្តល់ពានរង្វាន់នេះស្របពេលនឹងការប្រារព្ធ «ជាទិវាអន្តរជាតិនៃស្ត្រីក្នុងវិស័យឧស្សាហកម្ម» ដែលអបអរ និងទទួលស្គាល់តួនាទីដ៏សំខាន់របស់ស្ត្រី ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម វិស័យកម្មន្តសាល និងបច្ចេកវិទ្យា ព្រមទាំងជំរុញអនាគតដែលកាន់តែមានសមភាព និងបរិយាបន្ន នៅទូទាំងពិភពលោក៕

Khcct banner

អត្ថបទទាក់ទង