ភ្នំពេញ៖ កម្ពុជា-គុយបា រៀបចំ«ពិព័រណ៍រូបថត»អបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបង្ហាញពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក។
ព្រឹត្តិការណ៍នេះរៀបចំឡើង ក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាន ដឹកនាំដោយ លោក នេត្រ ភក្ត្រា និងស្ថានទូតគុយបាប្រចាំកម្ពុជា ដឹកនាំដោយ លោកស្រី Milena Caridad Zaldívar Piedra នៅសាលចតុម្មុខមង្គលនៃក្រសួងព័ត៌មាន។
ពិព័រណ៍រូបថតនេះ គឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏រឹងមាំ ដែលត្រូវបានថែរក្សា និងពង្រឹងឥតឈប់ឈរតាំងពីការចាប់ផ្ដើមនៃនៃទំនាក់ទំនងការទូតរហូតមកដល់បច្ចុប្បន្ន៕