681 ezgif.com resize
Swift cc time

អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតហាត់ការ៨រូប ដែលសិក្សាជំនាញនីតិសាស្ត្រ និងព័ត៌មានវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិត ដែលសិក្សាជំនាញនីតិសាស្ត្រចំនួន៥រូប និងព័ត៌មានវិទ្យា ចំនួន៣រូប ដើម្បីចូលបម្រើការងារជា«មន្ត្រីហាត់ការ»នៅអគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា។ ការទទួលពាក្យនឹងបញ្ចប់ត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៥៖៣០ នាទីរសៀល។

យោងតាមសេចក្តីជូនដំណឹងនៃអគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា មានតម្រូវការជ្រើសរើសមន្ត្រីហាត់ការមកបម្រើការងារ នៅអគ្គលេខាធិការដ្ឋានចំនួន ៨រូប។ អត្ថប្រយោជន៍ដែលនិស្សិតហាត់ការទទួលបានរួមមានបទពិសោធន៍ការងារក្នុងវិស័យសាធារណៈ និងស្របតាមជំនាញ អភិវឌ្ឍសមត្ថភាពក្នុងការសម្របសម្រួល និងទំនាក់ទំនង។ ក្រសួងអប់រំ នឹងផ្តល់ជូនលិខិតបញ្ជាក់បទពិសោធន៍ការងារ ព្រមទាំងឱកាសក្នុងការបណ្តុះបណ្តាលជំនាញបន្ថែម និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

បើតាមប្រភពដដែល តួនាទីមន្រ្តីហាត់ការ ជំនាញនីតិសាស្ត្រចំនួន ៥រូប តម្រូវឱ្យជានិស្សិតកំពុងសិក្សាឆ្នាំទី៣ឬទី៤ លើជំនាញនីតិសាស្ត្រ ដែលចេះប្រើប្រាស់កុំព្យូទ័រ (Word, Excel, Power point) និងមានចំណេះដឹងផ្នែកនីតិសាស្ត្រ ព្រមទាំងចំណេះដឹងភាសាអង់គ្លេស (សរសេរ និងនិយាយបាន)។ ចំណែកឯ ជំនាញព័ត៌មានវិទ្យាចំនួន ៣រូប គឺតម្រូវឱ្យជានិស្សិតកំពុងសិក្សាឆ្នាំទី៣ឬទី៤ លើជំនាញព័ត៌មានវិទ្យា ដែលមានសមត្ថភាពអភិវឌ្ឍ និងថែទាំលើកម្មវិធីផ្នែកខាងមុខ ឬខាងក្រោយ (Front end/Back end) និងមានមូលដ្ឋានក្នុងការប្រើប្រាស់ភាសាកម្មវិធី និងបច្ចេកទេសអភិវឌ្ឍកម្មវិធី។ បន្ថែមពីនេះ និស្សិតត្រូវមានការយល់ដឹងពី MVC, Design Patterns មានសមត្ថភាពអនុវត្តការងារជាក្រុម ដើម្បីអភិវឌ្ឍកម្មវិធី ព្រមទាំងមានចំណេះភាសាអង់គ្លេស (សរសេរ និងនិយាយបាន)។

គួរបញ្ជាក់ថា និស្សិតដែលមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប (CV) ជាភាសាខ្មែរ ឬភាសាអង់គ្លេស មកកាន់លេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានដោយផ្ទាល់ ឬតាមរយៈតេឡេក្រាម (071 233 8871 ឬ 012 896 312) ឱ្យបានត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៥៖៣០ នាទីរសៀល៕


Khcct banner

អត្ថបទទាក់ទង